Harry Kane បើកចំហរក្នុងការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីនៅ Tottenham នេះបើយោងតាមរបាយការណ៍ថ្មីពី The Athletic ។
ខ្សែប្រយុទ្ធរូបនេះនៅតែបន្តមានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅ Manchester United ខណៈដែលពួកគេស្វែងរកអ្នកជំនួស Cristiano Ronaldo រយៈពេលវែង។
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ 29 ឆ្នាំនឹងផុតកំណត់នៅចុងរដូវកាល 2023/23 ប៉ុន្តែការពិភាក្សាអំពីកិច្ចសន្យាថ្មីទំនងជានឹងកើតឡើងមុនដំណាច់ខែនេះ។
អាទិភាពរបស់ Kane គឺ ‘ជោគជ័យជាមួយ Spurs’ ដែលមានន័យថា Man United នឹងត្រូវស្វែងរកដំណោះស្រាយអ្នកជំនួសផ្សេងទៀតនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅក្រោយ។
ប្រភព៖ The Athletic