លោក Brad Maloney គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម២៣ឆ្នាំបានកោះហៅកីឡាករ៣០នាក់ភាគច្រើនជាកីឡាករថ្មី មុនការប្រកួតរបស់ក្រុមសម្រាប់ពានរង្វាន់ AFF U23 Championship 2022 ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅប្រទេសកម្ពុជា។
ក្នុងចំណោមបញ្ជីកីឡាករចំនួន 30 នាក់ដែលបានកោះហៅមកហ្វឹកហាត់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 27 ខែមករា ឆ្នាំ 2022 លោក Maloney បានជ្រើសរើសកីឡាករតែ 9 នាក់ប៉ុណ្ណោះពីក្រុមដែលបានលេងក្នុងវគ្គជម្រុះ AFC U23 នៅប្រទេសម៉ុងហ្គោលីកាលពីខែតុលាឆ្នាំមុន។
កីឡាករទាំង៩នាក់នោះមាន Umar Hakeem Suhar Rezwan, Shafi Azswad Sapari, Faiz Amer Runnizar, Fahmi Daniel Mohd Zaaim, Azhad Harraz Arman, Nur Azfar Fikri Azhar, Syed Nasrulhaq Syed Bidin, T. Saravanan និង Aiman Afi Afi។
កីឡាករផ្សេងទៀតដែលនៅសេសសល់ត្រូវបានហៅមកលើកនេះ រួមមានកីឡាករថ្មី ក៏ដូចជាកីឡាករមួយចំនួនដែលត្រូវបានហៅទៅជំរុំហ្វឹកហាត់កាលពីមុន រួមទាំង Wan Ahmad Kuzri Wan Ahmad Kamal ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
សម្រាប់ AFF U23 Championship 2022 ម៉ាឡេស៊ី ស្ថិតក្នុងពូល B ប៉ះ មីយ៉ាន់ម៉ា ឡាវ និងឥណ្ឌូនេស៊ី។ ពូល A មានកម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងប្រ៊ុយណេ DS ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី។