ads
ads
កូនកាត់អង់គ្លេស-ម៉ាឡេស៊ីមួយរូប ចូលរួមជាមួយក្រុមលីគអង់គ្លេសនៃក្របខណ្ឌ National League North
១៤-កក្កដា-២០២២

ខ្សែបម្រើដែលមានឈាមជ័រម៉ាឡេស៊ីអង់គ្លេស Kobe Jae Chong បានបង្ហាញតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ជាមួយក្លិបថ្មីដែលគាត់បានចូលរួមគឺ AFC Telford United ដែលរូបគេបានលេងជាមួយក្រុមថ្មីមួយនេះក្នុងការប្រកួតមិត្តភាពរួចហើយ។

 

កីឡាករវ័យ 20 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមមួយក្នុងលីគម៉ាឡេស៊ីគឺ Sri Pahang បន្ទាប់ពីគាត់បានចាកចេញពី Peterborough United នៃលីគទី៣អង់គ្លេស។ បើយោងតាមអ្នកយកព័ត៌មានរបស់ The Star លោក T.Avineshwaran បានឲ្យដឹងថា Kobe បានចូលលេងក្នុងការប្រកួតមិត្តភាពរួចហើយនៅពេលដែលលីគការប្រកួតត្រូវបានសម្រាក ហើយចាប់ផ្តើមដើរលេងជាមួយកីឡាករ Pahang មួយចំនួនផងដែរ។ Kobe ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Sri Pahang បន្ទាប់ពីអ្នកកីឡាកររូបនែះបានជួបជាមួយប្រធានក្លិប Pahang លោក YAM Tengku កាលពីខែឧសភាឆ្នាំមុន។ទោះជាយ៉ាងណាក៏ដោយ គ្មានការព្រមព្រៀងណាមួយត្រូវបានសម្រេចដោយភាគីទាំងពីរ ហើយឃើញថា Kobe នៅតែស្ថិតក្នុងប្រទេសអង់គ្លេសដោយចូលរួមជាមួយ Telford ។

AFC Telford United ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2004 ដោយអ្នកគាំទ្រ បន្ទាប់ពីក្លឹបដើមគឺ Telford United ត្រូវបានរំលាយក្នុងរដូវកាល 2003-2004 ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលឃើញក្លឹបខកខានក្នុងការសងបំណុលចំនួន 4 លានផោន។ អ្នកគាំទ្រដែលមិនចង់ឃើញក្លឹបជាទីស្រឡាញ់របស់ពួកគេកប់ក្រោយមកបានសម្រេចចិត្តបង្កើត AFC Telford ដើម្បីបន្តកេរ្តិ៍ដំណែលដែលក្លឹបចាស់បានបង្កើត។ នៅក្នុង National League North កាលពីរដូវកាលមុន AFC Telford បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 20 ហើយគេចចេញពីការកាត់ចោល។

វត្តមានរបស់ Kobe Chong ត្រូវបានគេមើលឃើញថាអាចធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃក្រុមដែលគាត់ធ្លាប់បានលេងជាមួយសាលាក្លិបល្បីៗជាច្រើននៅអឺរ៉ុប។

source : vocket

ads
ads