៣ថ្ងៃមុនពេលចាប់ផ្តើមការប្រកួត FIFA World Cup ឆ្នាំ 2022 របាយការណ៍សំខាន់ៗ និងពាក្យចចាមអារ៉ាម ចោទប្រកាន់ប្រទេសម្ចាស់ផ្ទះកាតាថា បានសូកប៉ាន់គូប្រជែងរបស់ខ្លួន គឺក្រុមជម្រើសជាតិអេក្វាទ័រ។
យោងតាមលោក Amjad Taha ដែលជានាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវមជ្ឈិមបូព៌ារបស់អង់គ្លេស ដែលមានអ្នកតាមដានជាង 430,000 នាក់នៅលើបណ្តាញសង្គម Twitter បានបង្ហោះថា ភាគីកាតាបានសូកប៉ាន់កីឡាករ ដែលលេងទល់នឹងក្រុមពួកគេ។
Exclusive: Qatar bribed eight Ecuadorian players $7.4 million to lose the opener(1-0 ⚽️ 2nd half). Five Qatari and #Ecadour insiders confirmed this.We hope it’s false. We hope sharing this will affect the outcome.The world should oppose FIFA corruption.@MailSport #WorldCup2022
— Amjad Taha أمجد طه (@amjadt25) November 17, 2022
«កាតាបានសូកប៉ាន់កីឡាករអេក្វាឌ័រចំនួន ៨នាក់ ក្នុងទំហំទឹកប្រាក់ $7.4 លានដុល្លារ ដើម្បីធ្វើចាញ់ក្នុងលទ្ធផល 1-0 នៅវគ្គទី២ (1-0 ⚽️ 2nd half) ។ ផ្ទៃក្នុងភាគី កាតា និង អេក្វាទ័រ ៥នាក់បានបញ្ជាក់ពីរឿងនេះ។ យើងសង្ឃឹមថាវាមិនពិត។ យើងសង្ឃឹមថាការចែករំលែកនេះនឹងប៉ះពាល់ដល់លទ្ធផល។ ពិភពលោកគួរតែប្រឆាំងអំពើពុករលួយរបស់ FIFA»។