អ្នកស្រី Madam Pang អ្នកចាត់ការទូទៅក្រុមជម្រើសជាតិបាល់ទាត់ថៃ បន្តមើលថែកីឡាកររបស់នាងយ៉ាងយកចិត្តទុកដាក់ដោយបន្ថែមម្ហូបថៃលើមុខម្ហូបមានស្រាប់ដែលរៀបចំដោយគណកម្មកររៀបចំស៊ីហ្គេម។
អ្នកស្រី នួន ផាន ឡាំសាម អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃបាននិយាយថា អាហារថៃត្រូវបានផ្តល់ជាជម្រើសពិសេសសម្រាប់កីឡាករក្នុងការញ៉ាំឲ្យបានច្រើន មុននឹងជួបកម្ពុជាក្នុងស៊ីហ្គេមឆ្នាំ២០២១ វគ្គចែកពូល ថ្ងៃទី៣។
?“มาดามแป้ง” ผู้จัดการทีมชาติไทย ดูแลแข้งช้างศึกU23 รอบด้านอย่างเต็มที่ ล่าสุดจัดหาอาหารไทยมาเป็นตัวเลือกให้รับประทานเพิ่มเติม ก่อนพบกับ กัมพูชา ในฟุตบอลซีเกมส์ 2021 รอบแบ่งกลุ่ม นัดที่ 3#SMMSPORT #มาดามแป้ง #ทีมชาติไทย #ช้างศึก #ฟุตบอลซีเกมส์ #ซีเกมส์ #SEAgames2022 #บอลไทย ?? pic.twitter.com/vKnm4ed5oT
— SMM_thaileagueonline (@TL_online) May 11, 2022
Madam Pang បានបង្ហើបថា៖«អាហារដែលផ្តល់ដោយម្ចាស់ផ្ទះ និងសណ្ឋាគារគឺល្អគ្រប់គ្រាន់រួចទៅហើយ ដោយមានមុខម្ហូបជាច្រើនសម្រាប់ជ្រើសរើស ហើយមានអត្ថប្រយោជន៍ដល់រាងកាយរបស់អត្តពលិក»។
«ប៉ុន្តែបន្ទាប់ពីស្នាក់នៅរយៈពេលយូរ Pang យល់ថាកីឡាករប្រហែលជានឹករសជាតិម្ហូបថៃ ដូច្នេះយើងត្រូវបន្ថែមអ្វីផ្សេងទៀត ដូចជា ម្ហូបបំពង ឬអូមេឡែត ដើម្បីផ្សំជាមួយអាហារដែលសណ្ឋាគាររៀបចំ ដោយផ្តោតជាសំខាន់។ នៅថ្ងៃមុនពេលប្រកួត និងក្រោយការប្រកួត គួរញ៉ាំឱ្យបានច្រើន ដោយសារសុខុមាលភាពនៅក្រៅទីលាន វានឹងប៉ះពាល់ដល់ការសម្តែងនៅលើទីលានផងដែរ»។
សម្រាប់កម្មវិធីប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ក្រុមជម្រើសជាតិថៃ ត្រូវជួបកម្ពុជា នៅកីឡដ្ឋាន Thien Trung ថ្ងៃទី ១៤ ឧសភា វេលាម៉ោង ១៩.០០ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ GMM TV25 ។