ខ្សែប្រយុទ្ធ Luis Suarez របស់ក្លិប Inter Miami និងភរិយា បានចូលរួមបំពេញបេសកកម្មជួយបុរសម្នាក់ដែលប៉ុនប៉ងធ្វើអត្តឃាតបន្ទាប់ពីក្រុមជួយសង្គ្រោះប្រើរយៈពេលជាង២០ម៉ោង។ Suarez និងប្រពន្ធរបស់គាត់ Sofia Balbi បានចេញទៅដើរលេងនៅ Solymar promenade កាលពីថ្ងៃសុក្រ ហេីយពួកគេបានឃើញហេតុការណ៍នេះ។
បុរសអាយុ៤៩ឆ្នាំម្នាក់បានឡើងដើមឈើកម្ពស់៦ម៉ែត្រដោយមានខ្សែពួរនិងគំរាមលោតសម្លាប់ខ្លួន។គាត់បានទាមទារឱ្យដៃគូរបស់គាត់ដែលជាស្ត្រីវ័យ៥៣ ឆ្នាំមកកន្លែងកើតហេតុ។ នៅក្នុងហេតុការណ៍នេះ ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំបាននិយាយទៅកាន់បុរសនោះដោយលើកទឹកចិត្តគាត់ឱ្យចុះមក។អង្គការក្រៅរដ្ឋាភិបាលដែលមានឯកទេសខាងចិត្តវិទ្យា និង Suarez នៅទីបំផុតបានបញ្ចុះបញ្ចូលបុរសនោះចុះពីដើមឈើដោយសុវត្ថិភាព។
Andrea ដែលមកពីក្រុមដែលបានជួយសង្គ្រោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ Suarez ដែលជាកីឡាករដ៏ល្បីរបស់អ៊ុយរូហ្គាយបានមកជួយពួកយើង។បច្ចុប្បន្នបុរសរូបនេះត្រូវបានប្រគល់ឱ្យអង្គភាពជំនាញថែទាំ។ អតីតខ្សែប្រយុទ្ធរបស់ Liverpool និង Barcelona បានក្លាយជាវីរបុរសដែលមិននឹកស្មានដល់នៅដែលគាត់ត្រលប់មកប្រទេសកំណើតអ៊ុយរូហ្គាយ៕
ប្រភព៖ The Sun