ads
ads
មូលហេតុ Karius នឹង​បង្ហាញខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រ Carabao Cup ជាមួយ Man Utd ក្រោយ Nick Pope បាន​កាតក្រហមយប់មិញ?
១៩-កុម្ភៈ-២០២៣

Loris Karius នឹងក្លាយជាអ្នក​ចាំទីតែម្នាកគត់សម្រាប់ Newcastle លេងក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup បន្ទាប់ពី Nick Pope ទទួលបានកាតក្រហមដ៏ឆ្កួតបំផុតកាលពីយប់មិញ។

ក្រុម Newcastle United បានរងនូវការវាយប្រហារដ៏ធំមួយនៅក្នុងការប្រកួត Premier League របស់ពួកគេជាមួយនឹងក្រុម Liverpool កាលពីយប់ថ្ងៃសៅរ៍។ ជាមួយនឹងលទ្ធផលចាញ់ 2-0 ក្នុងតង់ទីមួយ អ្នកចាំទី Nick Pope បានបញ្ចូនខ្លួនឯងទៅ​រក​កាត​ក្រហមទាំងមិនសម​និង​ទទួលបាន។ គាត់បានទៅចាប់បាល់ខាងក្រៅប្រអប់ទីរបស់គាត់ក្នុងការប៉ុនប៉ងរារាំង Mo Salah ពីការស៊ុតបញ្ចូលទីក្រោយ​ទទួល​បាន​បាល់ពី Allison ។

កាត​ក្រហម​នេះនឹង​ធ្វើ​ឱ្យ​គាត់​អវត្តមាន​សម្រាប់​បី​ប្រកួត​បន្ទាប់។ ជាលទ្ធផល គាត់នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup របស់ Newcastle ទល់នឹង Man United នៅសប្តាហ៍ក្រោយ។ កាតក្រហមដែលទទួលបានក្នុង Premier League ជាប់ពាក់ព័ន្ធទៅនឹងប្រកួតពានក្នុងស្រុក ដែលមានន័យថាគាត់នឹងត្រូវព្យួរសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup។

Martin Dubravka – ដែលធ្លាប់បានខ្ចីជើង​នៅ man Utd បានកោះហៅមកវិញដោយ Newcastle ក្នុងខែមករា​ហើយគាត់នឹងមិនមានសិទ្ធិលេងទល់នឹងបិសាចក្រហមទេ ដោយសារ Dubravka ​បាន​​លេង​ឱ្យ Man United ក្នុង​ការ​ប្រកួត​ពាន Carabao Cup នេះកាល​ពី​មុន​។ ជាលទ្ធផល Newcastle នឹងត្រូវលេងជាអ្នកចាំទីដៃទី 3 របស់ពួកគេ នោះគឺLoris Karius។

ជាការពិតណាស់ អតីតអ្នកចាំទី Liverpool រូបនេះ ហាក់បីដូចជាមាកីឡាករលំដាប់លេខ 1 តែមួយគត់របស់ពួកគេក្នុងពេល​នេះ ហើយឥឡូវគាត់បានត្រៀមខ្លួនដើម្បីចាប់ផ្តើមលេង​ជាអ្នក​ចាំទីដៃទីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ។

ប្រភព៖ Tribuna.com

ads
ads