ads
ads
Liverpool គ្រោងផ្ដល់កុងត្រាថ្មីឱ្យ Naby Keita និង Oxlade-Chamberlain
០៩-មករា-២០២៣

យោងតាមលោក Graeme Bailey អ្នក​សរសេរព័ត៏មានរបស់គេហទំព័រ Team Talk ក្រុមហង្សក្រហម Liverpool កំពុងពិចារណាផ្តល់កិច្ចសន្យាថ្មីដល់ Naby Keita និង Alex Oxlade-Chamberlain នៅចុងបញ្ចប់នៃរដូវកាលនេះ។

ពេលនេះហង្សក្រហមចង់រក្សាកីឡាករទាំងពីរ ឱ្យលើសពីចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលកិច្ចសន្យារបស់ពួកគេត្រូវផុតកំណត់។ ប្រហែល​ជា​ពួកគេ​ទទួល​បាន​ការ​ពន្យារ​ពេល​មួយ​ឬ​ពីរ​ឆ្នាំទៀត។

កីឡាករទាំងពីរបានជួបការលំបាកជាច្រើនជាមួយនឹងបញ្ហារបួស ដោយ Keita បាត់ខ្លួនជិតពីររដូវកាលតាមរយៈការរងរបួសដោយផ្អែកលើការគណនារបស់ត្រួសៗហើយ Chamberlain ក៏ដូចគ្នាដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Liverpool បានមើលឃើញថាកីឡាករទាំងពីរបានជាសះស្បើយ និងនៅតែមានភាពរឹងមាំក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយ Chamberlain ស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ។

ការចុះហត្ថលេខាលើខ្សែបម្រើថ្មីនៅរដូវក្តៅនេះ នៅតែស្ថិតក្នុងរបៀបវារៈរបស់ Liverpool ប៉ុន្តែសម្រាប់ពេលនេះ ពួកគេចង់រក្សាកីឡាករទាំងពីរ ខណៈកំពុងស្វែងរកអ្នកជ្រើសរើសថ្មី។

ប្រភព៖ Graeme Bailey តាមរយៈ Team Talk

ads
ads