ads
ads
លឹម ពិសុទ្ធ​បង្ហាញមូលហេតុរកគ្រាប់បាល់បានច្រើនដោយប្រើក្បាល
០៧-ធ្នូ-២០២២

លឹម ពីសុទ្ធ​គឺ​ជាកីឡាករសញ្ជាតិ​ខ្មែរ​ដែល​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ ​ក្នុង​លីគកំពូលកម្ពុជា​រដូវ​កាល​២០២២ ជាមួយការ​ស៊ុត​បញ្ចូលទី១១គ្រាប់ ហើយ​មួយរយៈចុងក្រោយ​នេះ ពិសេស​ពេល​ចូល​ក្នុង​ការ​ប្រកួតវគ្គ៤ក្រុមផ្ដាច់​ព្រ័ត្រក្នុងលីគ កីឡាករជម្រើសជាតិ​កម្ពុជារូប​នេះ​ តែង​តែ​រកគ្រាប់​បាល់​ដោយ​ប្រើក្បាលញឹកញាប់។

«ខ្ញុំធ្វើតាមតាកទិករបស់គ្រូ ហើយបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ គឺគ្រូឱ្យហាត់ថែមខ្លួនឯងដោយមានអ្នកលើកបាល់ឱ្យយើងបញ្ចប់ទី»នេះ​គឺជាសម្ដីរបស់​ខ្សែប្រយុទ្ធក្លិបភ្នំពេញក្រោន លឹម ពិសុទ្ធ​ឆ្លើយឆ្លងជាមួយអ្នក​យក​ព័ត៏មាន B8 Sport អំពីមូលហេតុ​ដែល​កីឡាករវ័យក្មេង​រូប​នេះ​រក​បាន​គ្រាប់​បាល់ច្រើ​ដោយ​ការ​ប្រើក្បាល ក្នុង​រយៈ​កាល​ចុង​ក្រោយ​នេះ។

លើសពី​នេះ ពិសុទ្ធ​ថាវាជារឿងគួរឱ្យភ្ញាក់ផ្អើល​ដែរ ដែល​ក្រុមរបស់ខ្លួន​លើកពានពិសេស​ពេល​ដឹង​ថា​បាន​ឈរ​ក្នុងតំណែងកំពូលតារាងទាំង​បួន ហើយអ្វី​ដែលអ្នកចាត់​ការ​ក្រុមជម្រើសជាតិកម្ពុជាលោក Honda បាន​ព្យាករណ៍ ពិសុទ្ធថាជាកាតាលីករជួយឱ្យខ្លួនប្រឹង​ប្រែងបន្ថែមជាមួយក្រុម។

«ពេលដែលយើងឡើង Top4 គឺយើងនៅជឿជាក់យើងនៅមានសង្ឃឹម ទោះ១%ក៌ដោយ សម្រាប់គ្រូ Honda ក៍គាត់ជឿដូចគ្នា ហើយជាក់ស្តែងយើងធ្វើបានមែន»។

សម្រាប់​ឱកាសជាប់ជម្រើសជាតិ និង​ការ​ជួបម្ចាស់​ការពារតំណែងជើងឯកថៃក្នុងពូល A កីឡាករកើត​ចេញពីយុវជន​របស់​ក្រោនរូប​នេះ សង្កត់ធ្ងន់ថា៖« សម្រាប់ខ្ញុំមានអារម្មណ៌រំភើបដែលមានឈ្មោះនៅជម្រើសជាតិ ហើយក៏សប្បាយចិត្តដែរយើងជួបថៃ។ក្នុងពូលគ្មានក្រុមណាដែរខ្សោយនោះទេ ដូច្នេះហើយយើងត្រូវត្រៀមខ្លួនជានិច្ចដើម្បីយកឈ្នះជូនប្រទេសយើង»៕

ads
ads