ខ្សែបម្រើចាស់វស្សាសម្បូរបទពិសោធន៍ Toni Kroos បានសារភាពថា រូបគេពិតជាចង់ចូលនិវត្តន៍ជាមួយ Real Madrid ខ្លាំងណាស់។
កីឡាករសញ្ចាតិអាល្លឺម៉ង់ខាងលើ ទទួលបានជោគជ័យក្នុងការចូលរួមជាមួយ Real Madrid ពី Bayern Munich កាលពីឆ្នាំ២០១៤ ដោយរូបគេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ Champions League ៤ដង និង ពានរង្វាន់ផ្សេងៗជាច្រើនទៀត ខណៈ កុងត្រារបស់គេនៅឯកីឡដ្ឋាន Santiago Bernabeu នឹងអស់សុពលភាពនៅក្នុងខែមិថុនា ឆ្នាំ២០២៣។
Kroos បាននិយាយថា៖”ខ្ញុំជាអ្នកសម្រេចចិត្តរយៈពេលនៃការបន្តកុងត្រា ពីព្រោះខ្ញុំនឹងឈានចូលវ័យ៣៣ឆ្នាំ ជាពេលវេលាដ៏ល្អដែលខ្ញុំត្រូវកិតថាត្រូវបន្តលេងបែបណាទៀត។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនចាំបាច់គិតអំពីវាទេ ពីព្រោះខ្ញុំមានទំនាក់ទំនងល្អជាមួយនឹងក្លិប។ ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំជាមួយ Real Madrid ហើយ វាអាចនឹងកើតឡើងនៅក្នុងឆ្នាំ២០២៣ ឬ ក៏មួយឆ្នាំ ទៅ ពីរឆ្នាំបន្ទាប់ទៀត”៕