នៅរដូវកាលនេះ Man United បានប្រព្រឹត្តកំហុសច្រើនជាងក្រុមផ្សេងទៀតនៅក្នុង Premier League គិតមកទល់ពេលនេះ។
បិសាចក្រហមបានធ្វើកំហុស 75 ដងក្នុង 6 ប្រកួតហើយគិតជាជាមធ្យមជាង 12 លើកក្នុងមួយប្រកួត។ នោះមិនមែនជារឿងអាក្រក់នោះទេ ដោយសារស្ថិតិបង្ហាញថា Erik ten Hag បានធ្វើឱ្យក្រុមរបស់គាត់ក្លាយជាអង្គភាពប្រយុទ្ធដែលកាន់តែកាច(aggressive) ។
បិសាចក្រហមលែងភ័យខ្លាចក្នុងការប្រឈមមុខនឹងការប្រជែងបែបកាចៗ (aggressive) ពីគូប្រកួតទៀតហើយ ដោយកីឡាករដូចជា Lisandro Martinez និង Scott McTominay តែងតែប្រព្រឹត្តកំហុស( fouls )។
សម្រាប់រដូវកាលនេះ United មិនទាន់មានការកីឡាករត្រូវដេញចេញពីការប្រកួត( red card) ម្តងឡើយក្នុងការប្រកួតទាំងប្រាំមួយនេះ ដែលបង្ហាញថាកំហុសទាំងអស់សុទ្ធតែជាកលល្បិច និងមិនមែនដោយការប៉ុនប៉ងឡើយ។
ក្រុមរបស់លោក Ten Hag បច្ចុប្បន្នកំពុងរក្សាកំណត់ត្រាឈ្នះ៤ប្រកួតជាប់គ្នា ហើយតាមពីក្រោយ Arsenal 3 ពិន្ទុដែលជាក្រុមកំពូលតារាងលីគ។
ប្រភព៖ OptaJoe @Twitter