ads
ads
មោទកភាពកម្ពុជាដែល​បង្កើតពាន​រង្វាន់ Jotun Cambodia Embassy World Cup
២១-វិច្ឆិកា-២០២២

ព្រឹត្តិការណ៍នៃការ​ប្រកួតពាន​រង្វាន់ Jotun Cambodia Embassy World Cup បាន​បញ្ចប់ទៅ​ហើយ​កាលពី​វេលាថ្ងៃត្រង់ ថ្ងៃទី២០​ខែវិច្ឆិកាឆ្នាំ២០២២ នៅ​តារាង​ AUPP ខណៈ​ក្រុមបាល់ទាត់របស់​ស្ថានទូតហូឡង់​ជា​ម្ចាស់​ជើង​ឯក។

លោក Christopher Grant អ្នក​រៀប​ចំកម្មវិធី Jotun Cambodia Embassy World Cup ​បាន​សម្ដែង​ក្ដីសោមនស្សរីករាយ​ដែល​ព្រឹត្តិការណ៍​នេះបាន​កើត​ឡើងហើយ​បញ្ចប់​ទៅ​វិញ​យ៉ាង​ជោគជ័យ។ ការ​ប្រកួតបាល់ទាត់​នេះ​បាន​កើត​ឡើង​ដោយ​សារ​ការ​ចូលរួម​ពី​ស្ថានទូតរបស់​ប្រទេស​មួយចំនួន​​ដែល​មាន​ទីតាំង​នៅកម្ពុជា ហើយ​វា​បាន​កើត​ឡើង​ទន្ទឹម​ការ​ប្រកួត​បាល់ទាត់​ពិភពលោក 2022 FIFA World Cup​នៅ​ប្រទេស​កាតា។

លោក​បាន​បន្ត​ថា វា​ជាមោទនភាព​មួយ​ដែល​បាន​នាំយក​ព្រឹត្តិការណ៍ World Cup តូច​មក​កម្ពុជា ដែល​មាន​១០ក្រុម​មក​ពី​ប្រទេស​មួយចំនួន​ហើយ​ភាគច្រើន​ប្រទេស​ដែល​បានចូល​លេង​ក្នុងព្រឹត្តិការណ៍ World Cup បាន​តំណាង​ជារបស់​ខ្លួន​មក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍នេះ។ គោលបំណង​នៃ​កម្មវិធី​នេះ​គឺយើង​នាំ​យក​ការ​សាមគ្គីគ្នា ការ​ចូល​រួម​លេង​បាល់ទាត់​ជាមួយគ្នា រីករាយ​ជាមួយការ​លេង​កីឡា និង​ចូល​រួម​ការ​ប្រកួតប្រជែង​ដោយ​មាន​ក្រុម​មក​ពី​អង់គ្លេស អាឡឺម៉ង់ ហូឡង់ ស្វីស និង​ក្រុម​ដទៃទៀត ដូចជា​ក្រុម​ក្រសួង​អប់រំ យុវជន​ និងកីឡា និង​ក្រុម World Peace ជាដើម។

យើងធ្លាប់បាន​បង្កើត​កម្មវិធី​បែប​នេះដែរ​ហើយ ពិសេស​ផ្ដោត​លើ​សាលាបាល់ទាត់​យុវជន ការ​ប្រកួត​កម្រិតយុវជន។ ពិត​ណាស់​! ទៅថ្ងៃ​មុខ​យើង​ពិត​ជាមាន​កម្មវិធីស្រដៀង​គ្នានេះ ទៀត​ដែល​មាន​ការ​ប្រកួតប្រជែងមក​ពី​សាលាបាល់ទាត់​នានា។ នាពេល​កន្លងមក​ដោយ​សារ​បញ្ហាកូវីដធ្វើឱ្យយើងពិបាក​ក្នុង​ការ​បង្កើតកម្មវិធី​បែបនេះ។ សប្ដាហ៍ក្រោយ​យើង​មាន​កម្មវិធី​ប្រកួតប្រកួតដែល​មាន​ក្រុមបាល់ទាត់​ក្មេង​មក​ពី​សាលាអន្តរជាតិនានាមក​ប្រកួត​ផង​ដែរ។

ads
ads