ខ្សែបម្រើ Jorginho របស់ក្រុមជម្រើសជាតិអ៊ីតាលី បានសម្រេក់ទឹកភ្នែក កាលពីយប់មិញក្រោយមិនអាចជួយក្រុមឡើងទៅលេងក្នុងព្រឹត្តិការណ៍ World Cup 2022។
កាលពីយប់មិញនេះ វាស្ទើរតែមិនគួរឲ្យជឿ ដែល អ៊ីតាលី បានចាញ់ ក្រុមជម្រើសជាតិម៉ាសេដូនៀខាងជើង ក្នុងលទ្ធផល ១ទល់នឹង០ ធ្វើឲ្យពួកគេបាត់បង់កៅអីទៅកាន់ព្រឹត្តិការណ៍ World Cup នាប្រទេសកាតាចុងឆ្នាំនេះយ៉ាងសោកស្តាយបំផុត។
Jorginho បានរៀបរាប់ទាំងទឹកភ្នែកថា៖«វាពិតជាពិបាកក្នុងការពន្យល់ពីអ្វីដែលបានកើតឡើង។ វាឈឺខ្លាំងណាស់។ ខ្ញុំនឹងនិយាយដោយស្មោះត្រង់ ខ្ញុំនៅតែមិនគួរឱ្យជឿ។ យើង តែង តែ គ្រប់ គ្រង ការ ប្រកួត និង បង្កើត ឱកាស ជា ច្រើន ប៉ុន្តែ យើងមិនអាចបញ្ចប់ទីបាន»៕
ប្រភព៖Metro