ខ្សែប្រយុទ្ធវ័យក្មេងរបស់ Atletico Madrid កីឡាករ Joao Felix បានបង្ហោះសារទៅកាន់ Cristiano Ronaldo និង Bruno Fernandes មុនត្រូវប្រឈមមុខដាក់គ្នាលើទីលាន។
Felix នឹងត្រូវប៉ះ Manchester United ដែលមាន Ronaldo និង Bruno ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៃក្របខណ្ឌ Champions League នៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខនេះ។
Felix បាននិយាយថា៖«វាជារឿងដ៏ល្អក្នុងការលេងទល់នឹងមិត្តភក្តិរបស់យើង។ “វាតែងតែសប្បាយរីករាយ ដូចជាយើងកំពុងលេងនៅតាមសួនច្បារចឹង។ Bruno និង ខ្ញុំបានផ្ញើសារឆ្លងឆ្លើយគ្នាក្រោយពេលដឹងលទ្ធផលចាប់ឆ្នោត។ Bruno ជា កីឡាករ ល្អ ខ្លាំង ណាស់ ហើយ វាងាយស្រួលណាស់ក្នុងការលេងជាមួយគាត់។ នៅពេលដែលគាត់មានបាល់ គាត់តែងតែជ្រើសរើសជម្រើសដ៏ល្អបំផុត ដើម្បីបង្កើតឱកាសឱ្យអ្នករកគ្រាប់បាល់បាន។ សម្រាប់ Ronaldo គឺជាគំរូសម្រាប់យើងទាំងអស់គ្នានៅក្នុងក្រុមជម្រើសជាតិ ដូច្នេះគាត់តែងតែផ្តល់ដំបូន្មានល្អៗជាច្រើនដល់ពួកយើង ហើយ យើងចូលចិត្តស្តាប់ពីគាត់»៕