លោក Joan Laporta ដែលជាប្រធានក្លិបរបស់ Barcelona បានសន្យថា ក្លិបអ្នកមានបុណ្យនឹងដាក់សំណើរទៅកាន់ Borussia Dortmund ដើម្បីនាំយកកីឡាករ Erling Haaland មករួមក្រុមនារដូវកាលក្រោយ។
នាពេលថ្មីៗនេះ Barcelona ទើបតែបានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Ferran Torres ក្នុងតម្លៃ៦៥លានអឺរ៉ូ ស្រាប់តែពេលនេះ ក្លិបគ្រោងនឹងចំណាយលុយបន្ថែមទៀតដើម្បីទិញយក Haaland មកពង្រឹងតំបន់ប្រយុទ្ធបន្ថែមសម្រាប់រដូវកាលក្រោយ។
លោក Laporta បាននិយាយយ៉ាងខ្លីថា៖
«ខ្ញុំនឹងចុះហត្ថលេខាទិញយក Haaland នារដូវកាលក្រោយ៕»
-ប្រភព៖ Marca