ads
ads
ជប៉ុន​មាន​បំណង​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២២
០៤-ធ្នូ-២០២២

តំណាងរបស់អាស៊ីមួយគឺប្រទេសជប៉ុនបានប្តេជ្ញាចិត្តនិងទាញការភ្ញាក់ផ្អើលមួយផ្សេងទៀតហើយនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា ដោយ​ពួក​គេ​មាន​បំណង​ឡើង​ដល់​វគ្គ៨​ក្រុម​ចុងក្រោយ ពេលជួបជាមួយជើងឯករង World Cup 2018 ជម្រើសជាតិក្រូអាតក្នុងការប្រកួតវគ្គ ១៦​ក្រុម​ចុង​ក្រោយ​នោ​យប់​ស្អែក។

អ្នកចាត់ការក្រុមសាម៉ូរ៉ៃខៀវលោក Hajime Moriyasu បាននិយាយថា លោកមានបំណងឈានទៅវគ្គ ៨ក្រុមចុងក្រោយនៅ World Cup បន្ទាប់ពីពួកគេបានបំបាក់អេស្ប៉ាញ ២-១ ដើម្បីឈរកំពូលតារាងពូល E។ នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ជប៉ុន​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ប៉ុន្តែ​មិន​ដែល​ឈាន​ដល់​វគ្គ​៨ក្រុមនោះ​ឡើយ​។

លោកMoriyasu មានទំនុកចិត្តថាក្រុមរបស់គាត់អាចយកឈ្នះក្រូអាតដោយផ្អែកលើលទ្ធផលរបស់ពួកគេដែលបានយកឈ្នះអាល្លឺម៉ង់ 2-1 ក្នុងវគ្គចែកពូល។

«​បើ​និយាយ​ពី​ការ​បញ្ចប់​គោលដៅ​ថ្មី​របស់​យើង​គឺ​វគ្គ​៨​នាក់​ចុង​ក្រោយ​។​ កីឡាករ​បង្ហាញ​សមត្ថភាព​ក្នុង​ការ​ប្រកួត​កម្រិត​ពិភពលោក»​។

Moriyasu បានបន្តនិយាយថា៖«ខ្ញុំចង់បង្កើតកំណត់ត្រាថ្មីនៅវគ្គ 8 ក្រុមចុងក្រោយ ឬប្រសើរជាងនេះ”។ ប៉ុន្មានថ្ងៃមុន ជប៉ុនបានក្លាយជាការនិយាយរបស់អ្នកគាំទ្របាល់ទាត់ពិភពលោក នៅពេលដែលគ្រាប់បាល់ឈ្នះដែលស៊ុតបញ្ចូលទីដោយ Ao Tanaka ទល់នឹងក្រុមអេស្ប៉ាញ ត្រូវបានចោទប្រកាន់ថាមិនត្រឹមត្រូវដោយសារតែបាល់ទៅក្រៅបន្ទាត់»។

យ៉ាង​ណា​ក៏​ដោយ អាជ្ញាកណ្តាល​បាន​ពន្យល់​ថា គ្រាប់​បាល់នៅតែ​មាន​សុពលភាព​ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​តាម​រយៈ​ការ​ថត​វីដេអូ (VAR)។ អ្នកគាំទ្រជាច្រើនក៏គិតថាការសម្រេចចិត្តរបស់អាជ្ញាកណ្តាលគឺត្រឹមត្រូវ។ ជប៉ុន​សក្តិ​សម​ទទួល​បាន​គ្រាប់​បាល់​បញ្ចូល​ទី។

«សូមអរគុណដល់អ្នកគាំទ្រទាំងអស់របស់យើង ប្រជាជនជប៉ុនសម្រាប់ការគាំទ្ររបស់ពួកគេ ដើម្បីឱ្យពួកយើងអាចរួចផុតពីការប្រកួតដ៏លំបាកនេះ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​អាច​នាំ​យក​ជ័យ​ជម្នះ​នេះ​ដល់​អ្នក​រាល់​គ្នា​និង​បង្កើត​បាន​លទ្ធផល​ដ៏​រីករាយ​»៕

ads
ads