ads
ads
គូប្រជែងកម្ពុជាក្នុង AFF Mitsubishi Electric Cup 2022 ចាប់​ផ្ដើម​ហ្វឹកហាត់​បណ្ដើរៗ​ហើយ
៣០-វិច្ឆិកា-២០២២

វាមិនមែនជាថ្ងៃឈប់សម្រាកនៅកោះបាលីទេសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ខណៈដែលពួកគេត្រៀមសម្រាប់ការប្រកួត AFF Mitsubishi Electric Cup 2022 នៅខែក្រោយ ក្រោមការឃ្លាំមើលរបស់គ្រូបង្វឹក Shin Tae-yong។

ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​នៅ​ទីលាន Bali United Training Center ក្នុង​ឆ្នេរ Purnama ប្រទេស​បាលី។ លោក Shin Tae-yong បាននិយាយថា៖

«នៅក្នុងការរៀបចំសម្រាប់ AFF Mitsubishi Electric Cup 2022 យើងកំពុងរៀបចំជំរុំហ្វឹកហាត់នៅកោះបាលី។ ទីលានពិត​ជាល្អ ហើយស្មៅក៏ល្អដែរ»។

«កីឡាករមិនទាន់បានមកជុំគ្នាទាំងអស់នៅទីនេះទេ ប៉ុន្តែសម្រាប់វគ្គហ្វឹកហាត់ដំបូង យើងធ្វើតែលំហាត់ស្រាលៗប៉ុណ្ណោះ។ សប្តាហ៍​នេះ​យើង​កំពុង​តែ​ផ្តោត​លើ​ការ​ស្តារ​កាយ​សម្បទា​ឡើង​វិញ បន្ទាប់​មក​ធ្វើ​ឲ្យ​កាយ​សម្បទា​របស់​កីឡាករ​មាន​ភាព​ប្រសើរ​ឡើង»។

ក្នុង​ចំណោមកីឡាករទាំងអស់​ កីឡាករ​ដែល​អវត្តមាន​មាន៖ Elkan Baggott, Sandy Walsh, Jordi Amat, Egy Maulana Vikri, Witan Sulaeman, Dimas Drajad, Marselino Ferdinan, Muhammad Ferarri, និង Dzaky Asraf។

សម្រាប់ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល A ជាមួយក្រុមការពារតំណែងជើងឯក ថៃ ហ្វីលីពីន កម្ពុជា និងប្រ៊ុយណេ ដារូសាឡឹម។ ការ​ប្រកួត​ដំបូង​របស់​ពួក​គេ​នឹង​ត្រូវ​ប៉ះ​កម្ពុជា​ក្នុង​ផ្ទះ​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២។

ads
ads