ads
ads
ក្នុងរយៈពេលតិចជាង 2 ឆ្នាំ ទីបំផុតមជ្ឈមណ្ឌលហ្វឹកហាត់របស់ Lion City Sailors បានរួចរាល់ហើយ
៣១-កក្កដា-២០២២

ក្លឹបបាល់ទាត់ដែលមានជាងគេបំផុតរបស់សិង្ហបុរី Lion City Sailors កាលពីប៉ុន្មានថ្ងៃមុនបានបើកសម្ពោធមជ្ឈមណ្ឌលហ្វឹកហាត់ថ្មីរបស់ពួកគេដែលមានតម្លៃ ១០លានដុល្លារអាមេរិក ហើយបានក្លាយជាក្រុមដំបូងគេនៅក្នុងប្រទេសដែលមានមជ្ឈមណ្ឌលហ្វឹកហាត់រួមបញ្ចូលគ្នា។

ការសាងសង់បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំមុន ហើយវាត្រូវបានបញ្ចប់ទៅតាមកាលវិភាគដែលបានគ្រោងទុក ដើម្បីធានាថាកីឡាករអាចប្រើប្រាស់កន្លែងហ្វឹកហាត់ដ៏ទំនើបរបស់ពួកគេ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត មជ្ឈមណ្ឌលនេះក៏ត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារដូចជា បន្ទប់ព្យាបាលកាយសម្បទា កន្លែងហាត់ប្រាណ បន្ទប់វិភាគ ក៏ដូចជាកន្លែងសិក្សាសម្រាប់សិក្ខាកាមក្នុងសាលា។

លើសពីនេះ ទីលានបាល់ទាត់ចំនួនប្រាំក៏ត្រូវបានសាងសង់ផងដែរ ហើយនឹងក្លាយជា ‘ផ្ទះថ្មី’ សម្រាប់កីឡាករសំខាន់ៗរបស់ Sailors ក្រុមអាយុក្រោម 21 ឆ្នាំ យុវជនថ្នាល និងក្រុមនារីរបស់ពួកគេ។

ប្រធានក្លិប Lion City Sailors  លោក Forrest Li បាននិយាយថាសមិទ្ធិផលនេះគឺជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើឱ្យបាល់ទាត់សិង្ហបុរីរស់ឡើងវិញ និងធានាឱ្យក្រុម Lion City ទទួលបានភាពជោគជ័យកាន់តែច្រើននាពេលអនាគត។

«​យើង​បាន​សាងសង់​មជ្ឈមណ្ឌល​នេះ​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ល្អ​ណាមួយ​»។

“ការធ្វើផែនការទីក្រុងរបស់សិង្ហបុរី បង្ហាញពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះអាចដាក់មូលដ្ឋានគ្រឹះសម្រាប់សង្គម និងសេដ្ឋកិច្ចដែលរីកចម្រើន ហើយ​ វាក៏ដូចគ្នាជាមួយនឹងកីឡាបាល់ទាត់ដែរ។ យើងមានសេចក្តីរំភើបរីករាយដែលបានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលប្រកាសដោយ SportSG និង FAS ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍យុវជនជាសសរស្តម្ភចម្បងពីរ។

លោក Li បាននិយាយបន្តថា៖«យើងសង្ឃឹមថាមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះនឹងជំរុញបាល់ទាត់ក្នុងស្រុកឱ្យកាន់តែរីកចម្រើន» ។

ក្រៅ​ពី​កីឡា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​សហគមន៍​នៅ Macpherson។ នេះរួមបញ្ចូលទាំងកន្លែងមើលសាធារណៈ ហាងកាហ្វេ ក៏ដូចជាកន្លែងសហគមន៍ដែលងាយស្រួលសម្រាប់សកម្មភាពមូលដ្ឋានសម្រាប់អ្នករស់នៅទីនោះ។

កាលពីឆ្នាំមុន ក្លឹបក៏បានបណ្តាក់ទុនចំនួន ជាង១លានដុល្លារ ក្នុងការកសាងសាលាបាល់ទាត់ផ្ទាល់ខ្លួន និងទទួលបានចំណាត់ថ្នាក់ផ្កាយមួយពីសហព័ន្ធបាល់ទាត់អាស៊ី (AFC)។

ads
ads