ads
ads
រដ្ឋ វីរៈ បញ្ជាក់ពីភាពខុសគ្នាក្នុងការ​ហ្វឹកហាត់​ជាមួយក្រុមយុវជនបារាំង​និង​ក្នុងជម្រើសជាតិកម្ពុជា
១៤-កុម្ភៈ-២០២២

«ពិតណាស់! ទាំងខ្ញុំ និង​ក្រុមទាំងមូលបាន​ត្រៀមខ្លួនរួចហើយ​សម្រាប់​ការ​ប្រកួតស្អែក(យប់​នេះ)។ យើង​បាន​ហ្វឹកហាត់​មក​យ៉ាង​ល្អ​ជាមួយគ្រូបង្វឹកលោក Keiseke Honda ក្នុង​សប្ដាហ៍​នេះ» នេះ​គឺ​ជាសម្ដីរបស់​ខ្សែប្រយុទ្ធចំណូលថ្មី​នៃក្រុមចម្រើស​ជាតិ​កម្ពុជាវ័យក្រោម២៣ឆ្នាំ រដ្ឋ វីរៈ​ផ្ដល់​កិច្ចសម្ភាសន៍​ជាមួយអ្នក​យក​ព័ត៌មាន​របស់ B8 Sport។

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យក្រោម២៣ឆ្នាំ​នឹង​ត្រូវបើក​ពហុកីឡដ្ឋានថ្មីរបស់​ខ្លួន​ត្រៀម​ទទួល​ក្រុម U23 ប្រ៊ុយណេ​ក្នុង​ថ្ងៃ​បើក​ឆាក​ពាន AFF U23 Championship 2022 វេលាម៉ោង៧និង​០០នាទី​យប់នេះ។ និយាយកត្តាប្រឈម និង​ការលំបាកក្នុងការ​ប្រកួត​នេះ​ដែរ កីឡាកររបស់ក្លិបវិសាខារូបនេះបានឱ្យ​ដឹង​ថា៖

«ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែមានទំនុកចិត្តតាមរយៈការហ្វឹកហាត់ជាមួយពួកគេ(មិត្តរួម​ក្រុម​និង​គ្រូបង្វឹក)ជារៀងរាល់ថ្ងៃ។ អ្វីដែលជាផលលំបាកសម្រាប់​ខ្ញុំ​គឺ​ខ្ញុំត្រូវសម្របខ្លួនជាមួយកីឡាករដែលខ្ញុំមិនដែលស្គាល់ពីមុន»។

«ភាសាក៏​ជាកត្តាមួយដែរ មិន​មាន​កីឡាករនិយាយភាសាអង់គ្លេស​ច្រើន​នោះ​ទេ”។

ឆ្លើយតប​ជាមួយអ្នក​រាយការណ៍ព័ត៌មាន B8 Sport កីឡាករវ័យក្មេង​រូបនេះ​បាន​និយាយ​អំពី​ភាពខុសគ្នារវាង​ការ​ហ្វឹកហាត់បាល់​ទាត់​នៅ​យុវជនជម្រើស​ជាតិ​និង​កម្ពុជាក្រុម​ការ​ដឹកនាំរបស់​លោក Honda ថា៖” នៅ​បារាំងគេ​ហ្វឹកហាត់​ផ្ដោតសំខាន់​បច្ចេកទេស និង​កលល្បិចនៃ​ការ​លេង ខណៈក្រោមការ​ដឹកនាំរបស់​លោក Honda ផ្ដោតសំខាន់​លើកាយសម្បទាច្រើន​ជាង”។

វីរៈ ក៏​មានសារ​មួយ​បញ្ជូន​ទៅ​អ្នក​គាំទ្រផង​ដែរ​ថា៖« ខ្ញុំ​សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ផ្ញើ​សារ​មក​ខ្ញុំ និង​ដែល​គាំទ្រ​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ឃើញ​ពួក​គេ​ក្នុង​ពេល​ឆាប់ៗ​នេះ​នៅ​ក្នុង​កីឡដ្ឋាន​ម្ដង​ទៀត​ អរគុណ​ច្រើន​!»៕

ads
ads