ខ្សែប្រយុទ្ធវ័យក្មេងរបស់គិរីវង់សុខសែនជ័យ អ៊ឹម សំអូនបានថ្លែងអំណរគុណដល់គ្រូបង្វឹកដែលផ្ដល់ឱកាសឱ្យលេងក្នុងជម្រើស១១នាក់ទល់និងអង្គរថាយហ្គឺរហើយឱកាសលេងធ្វើឱ្យតូបបគេស៊ុតបញ្ចូលទី២គ្រាប់ក្នុងចំណោមគ្រាប់បាល់៣គ្រាប់នៃលទ្ធផលស្មើជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរក្នុងការប្រកួតនៃពានរង្វាន់ Cambodian Premier League 2022 សប្ដាហ៍ទី២។
ថ្លែងតាមរយៈសារអេឡិចត្រូនិកជាមួយអ្នកយកព័ត៌មានរបស់ B8 Sport ខ្សែប្រយុទ្ធវ័យក្មេងខ្ចីជើងពីក្លិបភ្នំពេញក្រោនរូបនេះបានឱ្យដឹងថា៖ « សម្រាប់ខ្ញុំសប្បាយចិត្តមែនទែនដែលគ្រូគាត់ដាក់ឱ្យលេងក្នុងជម្រើស១១នាក់ដំបូង ហើយអាចរកបាន២គ្រាប់ឱ្យក្រុម»។
«ចំពោះគ្រាប់បាល២គ្រាប់នេះគឺជារំពឹងទុកមុនរបស់ខ្ញុំ ហើយខ្ញុំគិតថានឹងមានគ្រាប់បាល់។ ខ្ញុំគិតថាឱ្យតែបានលេងនឹងប្រឹងរកគ្រាប់បាល់ឱ្យបានៗ។ ចំណែកការលេងជាមួយក្រុមយើងធ្វើបានល្អច្រើន យើងលេងជាក្រុម យើងសហការគ្នា តែយើងនៅមានចំណុចខ្វះខាតច្រើនទៀតដែលត្រូវកែប្រែ”៕
២ប្រកួតដំបូងក្នុងលីគរដូវកាលនេះ សំអូនចូលលេង១១នាក់បានមួយប្រកួតជាមួយអង្គរថាយហ្គឺ និងចូលលេងក្នុងនាមជាកីឡាករបម្រុងបានមួយប្រកួតកាលប៉ះស្វាយរៀង។ រំឮកឡើងវិញផងដែរ! អ៊ឹម សំអូនគឺជាយុវជនថ្នាលរបស់ក្លិបភ្នំពេញក្រោន ហើយក្លិបបានដំឡើងមកឈុតធំក្នុងឆ្នាំ២០២១។ ឆ្នាំ២០២២នេះរូបគេត្រូវលេងខ្ចីជើងជាមួយក្លិបគិរីវង់សុខសែនជ័យមួយរដូវកាល៕