លោក Ralf Rangnick ដែលជាអ្នកចាត់ការទូទៅរបស់ Manchester United ជឿជាក់ថា កីឡាករ Scott McTominay មានអ្វីៗគ្រប់គ្រាន់ទាំងអស់ដើម្បីក្លាយទៅជាប្រធានក្រុមធំរបស់បិសាចក្រហមនាប៉ុន្មានឆ្នាំខាងមុខនេះ។
លោក Rangnick បានលើកឡើងបែបនេះបន្ទាប់ពី McTominay បានស៊ុតបញ្ចូលទីមួយគ្រាប់កាលពីយប់មិញជួយ Man Utd កក់កៅអីឡើងទៅកាន់ជុំទី៤នៃពានរង្វាន់ FA Cup តាមរយៈការយកឈ្នះ Aston Villa ក្នុងលទ្ធផល ១ទល់នឹង០។
លោក បាននិយាយថា៖”គេជាថ្នាលយុវជនរបស់ Man Utd។ កម្លាំងថាមពលរបស់គេ គឺ ពិតជាអស្ចារ្យណាស់។ ឥឡូវនេះគាត់បានចាប់ផ្តើមស៊ុតបញ្ចូលទី និង មានជំនាញភាពជាអ្នកដឹកនាំមួយចំនួនផងដែរ។ ខ្ញុំ នឹងមិន ភ្ញាក់ផ្អើលនោះទេ ប្រសិនបើប៉ុន្មានឆ្នាំទៀតគាត់នឹងក្លាយជាប្រធានក្រុមមួយនេះ”៕