Darwin Nunez និង Luis Diaz មិនត្រឹមតែស្រដៀងគ្នាក្នុងការចូលរួមជាមួយ Liverpool ពីក្លឹបព័រទុយហ្គាល់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កើតចេញពីអ្នកដែលមានកម្រិតជីវភាពទាប ស្ទើស្លាប់ស្ទើរស់ដូចគ្នា។ រឿងរ៉ាវជីវិតរបស់ពួកគេទាំងពីរស្រដៀងគ្នា អញ្ចឹងហើយ B8 Sport សូមលើកយកមកនិយាយប្រាប់បងប្អូន។
Diaz មកពីជនជាតិដើមភាគតិចក្រីក្របំផុតមួយនៅក្នុងប្រទេសកូឡុំប៊ី ខណៈដែល Nunez ធំឡើងក្នុងស្ថានភាពលំបាកស្រដៀងគ្នានៅទីក្រុង Artigas ក្នុងប្រទេសអ៊ុយរូហ្គាយ។ Nunez បាននិយាយកាលពីប៉ុន្មានឆ្នាំមុនថា៖ “ខ្ញុំមិនភ្លេចថាខ្ញុំមកពីណាទេ ខ្ញុំមកពីគ្រួសារដ៏រាបទាប និងឧស្សាហ៍ព្យាយាម” ។
“ឪពុកខ្ញុំធ្វើការប្រាំបីទៅប្រាំបួនម៉ោងក្នុងការសំណង់ ដើម្បីទិញរបស់ដែលយើងត្រូវការនិងហូប។ ម្ដាយខ្ញុំតែងតែជាស្ត្រីមេផ្ទះ ហើយនឹងចេញទៅតាមផ្លូវដើម្បីប្រមូលដបទៅលក់»។
Nunez ក៏បាននិយាយក្នុងបទសម្ភាសមួយទៀតថា៖ «បាទ ខ្ញុំបានចូលគេងដោយឯកាបំផុត ពេលពោះទទេគ្មានអ្វីហូប»។
“តែអ្នកដែលចូលគេងដោយពោះទទេរជាងគេគឺម្តាយខ្ញុំ គាត់ធានាថា បងប្រុសខ្ញុំ និងខ្ញុំញ៉ាំមុន។ ម្តាយរបស់ខ្ញុំធ្លាប់ចូលគេងដោយមិនចូលរួមញ៉ាំអីទេ។ ខ្ញុំមិនដែលភ្លេចថាខ្ញុំមកពីណាទេ។ “
វាមានសុវត្ថិភាពក្នុងការនិយាយថា Nunez នៅតែមានមោទនភាពចំពោះផ្ទះរបស់គាត់។ កាលពីឆ្នាំមុន គាត់ថែមទាំងបានចែករំលែករូបថតផ្ទះកាលកុមារភាពរបស់គាត់នៅ Artigas នៅលើគណនី Instagram ។
គាត់បានសរសេរនៅក្នុងសារនោះថា៖ «ផ្ទះរបស់ខ្ញុំជាទីដែលខ្ញុំសប្បាយចិត្តអស់រយៈពេល ១៤ ឆ្នាំ!»
ឥឡូវនេះគាត់អាចនឹងក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតរបស់ Liverpool ដែលមិនធ្លាប់មាន ប្រសិនបើហង្សក្រហមត្រូវបង់ប្រាក់ 25 លានអឺរ៉ូបន្ថែមលើថ្លៃដើម 75 លានអឺរ៉ូ។