ខ្សែប្រយុទ្ធ Sergio Aguero ដែលជាអតីតកីឡាកររបស់ Barcelona និង Manchester City បានបង្ហើបអំពីតម្រុយក្នុងការវិលត្រឡប់មកកាន់ទីលានបាល់ទាត់វិញ។
Aguero បានចាកចេញពី Man City ដើម្បីផ្លាស់មកកាន់ Barcelona ដោយគ្មានតម្លៃខ្លួនកាលពីដើមរដូវកាល ប៉ុន្តែ ក្នុងការប្រកួតមួយទល់នឹង Alsace’s រូបគេត្រូវបានបង្ខំចិត្តដើរចេញពីទីលាន បន្ទាប់ពីបញ្ហាបេះដូងបានធ្វើទុក្ខដល់រូបគេអំឡុងពេលប្រកួត។ ចាបើតាំងពីពេលនោះមក វាជាការបង្ហាញខ្លួនចុងក្រោយរបស់គេ ដោយ រូបគេបានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់កាលពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។
យ៉ាងណាក្តី ពេលនេះ Aguero បាននិយាយថា៖«កាលពីម្សិលមិញ ខ្ញុំមានកូនចិត្តមួយថា ខ្ញុំអាចលេងបាល់បានម្តងទៀត។ Inter Miami ទាក់ទងមកខ្ញុំ ប៉ុន្តែ ខ្ញុំបានបដិសេធ។ ក្នុងរយៈពេលពីរឆ្នាំ? រង់ចាំមើលសិន។ ក្រុមគ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំត្រូវចំណាយពេល ៥-៦ខែ ដោយមិនអាចធ្វើសកម្មភាពអ្វីបាន ប៉ុន្តែ ពេលនេះខ្ញុំចង់ហ្វឹកហាត់ម្តងទៀត»៕