ដោយបង្ហាញពីការខកចិត្តរបស់គាត់ ចំពោះការចាញ់ក្រុម Brentford 4-0 របស់ Manchester United កាលពីយប់មិញនេះលោក Erik ten Hag បាននិយាយនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតរបស់គាត់ថា៖ “ពិបាកសម្រាប់ខ្ញុំ និងការភ្ញាក់ផ្អើលមួយ ដែលក្រុមត្រូវតែទទួលខុសត្រូវ ហើយខ្ញុំមានអារម្មណ៍សោកស្តាយចំពោះអ្នកគាំទ្រ។ យើងបានធ្វើឱ្យពួកគេខកចិត្ត”។
“ខ្ញុំបានសុំឱ្យពួកគេ [កីឡាករ] លេងដោយមានជំនឿជឿជាក់ និងទទួលខុសត្រូវ នោះជាអ្វីដែលពួកគេមិនបានធ្វើនោះទេ។
“ទាល់តែយើងនៅជាមួយគ្នា យើងនឹងយកឈ្នះវា បើខ្ញុំគិតមកខុសទេ អ្នកចាត់ការគឺជាទំនួលខុសត្រូវចម្បង ហើយខ្ញុំទទួលខុសត្រូវ ប៉ុន្តែខ្ញុំត្រូវតែផ្តល់ជំនឿដល់ពួកគេ ហើយពួកគេត្រូវតែទទួលវាដោយខ្លួនឯង”។
“កំហុសគឺជាផ្នែកមួយនៃបាល់ទាត់ អ្នកត្រូវតែបន្ត ប៉ុន្តែអ្នកត្រូវតែធ្វើ ជាពិសេសធ្វើសកម្មភាពទៅលើវា [ប្ដូរកីឡាករបីនាក់ក្រោយចប់តង់ទីមួយ] បាននាំយកមកនូវថ្មីៗ។ ខ្ញុំក៏អាចផ្លាស់ប្តូរអ្នកទាំងប្រាំបីផ្សេងទៀតផងដែរ។”
Ten Hag ច្បាស់ជាមិនបានទប់ទល់នឹងការវាយតម្លៃរបស់គាត់ទេ ហើយ United មានតែខ្លួនឯងប៉ុណ្ណោះដែលត្រូវស្តីបន្ទោសចំពោះភាពរញ៉េរញ៉ៃនេះ។ បិសាចក្រហមឥឡូវនេះមិនទាន់ឈ្នះទេក្នុងការប្រកួត Premier League ពីរប្រកួតដំបូងរបស់យើង ដោយបានបណ្តោយឱ្យរបូត 6 គ្រាប់រួចទៅហើយ។
ប្រភព៖ Sky Sports