ads
ads
តើការចោទប្រកាន់បានធ្វើឱ្យ Mason Greenwood របស់ Man United ខាតបង់លុយ “រាប់លាន”ដោយរបៀបណា?
១៩-កុម្ភៈ-២០២២

Nike បាន​សម្រេច​ចិត្ត​បិទបញ្ចប់​កញ្ចប់​លុយ​ដែល​ផ្ដល់ឱ្យ​ទៅMason Greenwood របស់ Manchester United ដោយ​សារ​បញ្ហារបស់​គាត់​ហើយ​នេះ​មាន​ន័យថា គាត់​ទទួលបានមួយកាក់មួយសេន​ពី​កុងត្រា​នេះទៀត​ទេ បើយោងតាមកាសែត Daily Mail ។

ខណៈដែល Greenwood ត្រូវបានគេចោទប្រកាន់ពីប្រើ​អំពើហិង្សា រំលោភបំពានផ្លូវភេទ និងការគំរាមកំហែងសម្លាប់ ក្រុមហ៊ុនផលិតផលិតអាមេរិក Nike បានសម្រេចចិត្តចែកផ្លូវជាមួយកីឡាករ បើទោះបីជាការស៊ើបអង្កេតរបស់ប៉ូលីសមិនទាន់បញ្ចប់ក៏ដោយ ហើយ Greenwood បាននៅក្រៅឃុំ។ ជាក់ស្តែង Nike បានសម្រេចចិត្តចែកផ្លូវនិង​លាង​ដៃជាមួយគាត់ ដើម្បីការពារម៉ាកយីហើរបស់ពួកគេ។

ក្នុងការធ្វើដូច្នេះ យោងតាមកាសែត Daily Mail ពួកគេអាចលុបចោលទាំងស្រុងនូវកិច្ចព្រមព្រៀងឧបត្ថម្ភរបស់ពួកគេជាមួយ Greenwood ដោយមិនចាំបាច់គាត់ទទួលបានសំណងមួយកាក់មួយសេនណាឡើយ។ បែបនេះវាត្រូវបានគេយល់ថាវានឹងធ្វើឱ្យកីឡាករបាត់​បង់លុយ “រាប់លាន” ។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានកត់សម្គាល់ថា Man United នៅ​តែបើកប្រាក់ខែរបស់គាត់ពេញ ដូច្នេះគាត់មិនពិបាកពេក​ទេក្នុងជីវភាពប្រចាំថ្ងៃ ខណៈពេលដែលគាត់រង់ចាំដោយអត់ធ្មត់នៅផ្ទះ សម្រាប់លទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលិសនៅ Greater Manchester លើរឿងក្ដីរបស់គាត់។

ads
ads