ads
ads
តាមស្មើឥណ្ឌូនេស៊ី១-១ គ្រូបង្វឹកថៃ​ថា កូន​ក្រុមរបស់​លោក​លេង​បាន​ល្អ​ហើយ
៣០-ធ្នូ-២០២២

លោក Alexandre ‘Mano’ Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង  ចំពោះទម្រង់លេងរបស់កីឡាកររបស់គាត់ដែលបានតាម​ស្មើក្រុមឥណ្ឌូនេស៊ី ១-១ ក្នុងការប្រកួតជុំទី៣ ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 កាលពីរសៀលម្សិលមិញ។

លទ្ធផលនេះគឺជារឿងដ៏សំខាន់ដែលថៃបានបន្តធ្វើឱ្យពួកគេស្ថិតនៅលើកំពូលងតារាងនៃពូល A ដោយមានប្រៀបលើគូប្រជែងឥណ្ឌូនេស៊ី​ឌេល​មាន​៧ពិន្ទុដូចគ្នា ខុសគ្រាប់បាល់ចំណេញ។ លោក Polking បាននិយាយថា

«ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានឃើញស្មារតីប្រយុទ្ធ បង្ហាញដោយកីឡាកររបស់យើងនៅពេលប្រឈមមុខនឹងស្ថានភាពបែបនេះ។ ពួកគេស៊ុតនាំមុខបានមួយគ្រាប់ បន្ទាប់មកយើងបាត់បង់កីឡាករម្នាក់ ប៉ុន្តែយើងនៅតែអាចដេញតាម និងរកបានមួយគ្រាប់ ហើយការពារជាមួយនឹងទីលានប្រកួតដ៏ពិបាក។»

«អ្នកគាំទ្រឥណ្ឌូនេស៊ីបានដាក់សម្ពាធលើពួកយើង។ ចំពោះការកើតឡើងបែបនេះ ខ្ញុំសូមអបអរសាទរពួកគេទាំងអស់គ្នា។ ស្មារតីប្រយុទ្ធរបស់ក្រុមឥណ្ឌូនេស៊ីបានជួយ ពួកយើងជាច្រើន ដើម្បីឱ្យ​យើងឆ្ពោះទៅមុខទៀត»។

«ពួកគេបានស៊ុតបញ្ចូលទីនៅដើមតង់ទីពីរ។ ហើយវាធ្វើឱ្យការប្រកួតមានភាពខុសគ្នាខ្លាំង។ វាបានធ្វើឱ្យកីឡាកររបស់យើងមានការភ័យខ្លាចបន្តិច។ បន្ទាប់​មកយើងទទួលបានកាតក្រហម ហើយវាច្បាស់ណាស់បានផ្លាស់ប្តូរការប្រកួតទាំងមូល។ ស្ថានភាពកាតក្រហមមិនគួរកើតឡើងនោះទេ។»

Mano Polking បានបន្ថែមថា៖«វាច្បាស់ជាធ្វើឱ្យមានការលំបាកសម្រាប់ពួកយើង។ ប៉ុន្តែខ្ញុំគិតថាជាទូទៅវាល្អណាស់ជាមួយនឹងសម្ពាធរបស់អ្នកគាំទ្រ និងស្ថានភាពបែបនេះសម្រាប់ពួកយើង» ។

ប្រកួត​ចុងក្រោយ ថៃ​ត្រូវជួប​កម្ពុជា​ក្នុង​ការ​ប្រកួត​ចុងក្រោយ​នៃ​ពូល​A ហើយ​ការ​ប្រកួត​នេះ​កម្ពុជា​ត្រូវ​ការ​ឈ្នះ​ថៃឱ្យ​បាន​ដើម្បីមានឱកាស​ឡើង​ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុង​ប្រវត្តិសាស្រ្តរបស់ខ្លួន៕

ads
ads