ads
ads
Xavi ថា កូនក្រុមរូបនេះលេងបានល្អជាងគេពេលប៉ះ Alaves យប់មិញ
២៤-មករា-២០២២

លោក Xavi ដែលជាគ្រូបង្វឹករបស់ Barcelona បានសរសើរទម្រង់លេងរបស់កីឡាករ Pedri ក្នុងការប្រកួតទល់នឹង Deportivo Alaves។

កាលពីយប់មិញនេះ Barcelona បានយកឈ្នះ Alaves ក្នុងលទ្ធផល ១ទល់នឹង០ នៃការប្រកួតសប្តាហ៍ទី២១ ក្របខណ្ឌ La Liga ខណៈ លទ្ធផលជ័យជម្នះនេះបានជួយឲ្យក្រុមអ្នកមានបុណ្យឡើងមកឈរនៅក្នុងចំណាត់ថ្នាក់លេខ៥។ ទោះបីជា Frenkie de Jong ជា អ្នករកគ្រាប់បាល់ជ័យពិតមែន ប៉ុន្តែ លោក Xavi បែរជាសរសើរ Pedri ទៅវិញ។

Xavi បាននិយាយថា៖«Pedri ជា កីឡាករតូចដ៏អស្ចារ្យម្នាក់ ហើយនៅអាយុ 19 ឆ្នាំ គេអាចធ្វើអ្វីៗគ្រប់យ៉ាងបានល្អ គឺ ពិតជាអស្ចារ្យណាស់។ គាត់អាចដឹកនាំបានតាមចរិតលក្ខណៈ គុណភាព មហិច្ឆតា ហើយ វាល្អណាស់ដែលមានគាត់ត្រលប់មករួមក្រុមវិញ»៕

ads
ads