ដកស្រង់ដោយ ESPN លោក Xavi បាននិយាយនៅក្នុងឆ្នាំ 2018 ថា៖«Casemiro គឺលឿនណាស់ ប៉ុន្តែគាត់មានបញ្ហាជាមួយអ្វីៗផ្សេងទៀត ដោយសារគាត់មិនបានធ្វើការលើវា»។
“គាត់មានលក្ខណៈផ្សេងទៀតដែលត្រូវដឹង គាត់ការពារបានច្រើន ផ្ដេកខ្លួនដណ្ដើមបាល់ច្រើន រ៉ាប់រងលើទីលានបានច្រើន ប៉ុន្តែគាត់មិនអាចគ្រប់គ្រងបាល់លើលំហ និងទាន់ពេលវេលាទេ។ ប្រសិនបើអ្នកបានចាប់ផ្តើមជាមួយ Casemiro អាយុ 12, 13, 15 នោះគាត់នឹងមានរឿងនោះ។
ក្រោយមក Casemiro ត្រូវបានអ្នកកាសែតសួរអំពីយោបល់របស់ Xavi ហើយគាត់បានវាយបកទៅវិញថា៖ «អ្នករាល់គ្នានិយាយអ្វីដែលពួកគេចង់បាន ប៉ុន្តែខ្ញុំបានមកទីនេះបួនឆ្នាំហើយ(Real Madrid) ហើយឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទីបួនរបស់ខ្ញុំ…”
“ខ្ញុំមិនអាចចុះហត្ថលេខាឲ្យ Barca ទេ ព្រោះខ្ញុំមិនអាចលេងបាល់បានតាមរបៀបដែល Xavi ចង់បាន។ ខ្ញុំនៅជាមួយ Madrid រហូតដល់ស្លាប់ (ពេលនេះលេងនៅ Man Utd)”។
Xavi បានចាកចេញពី Barcelona ក្នុងឆ្នាំ 2015 ស្របពេលដែល Casemiro បានចូលក្រុម Real Madrid បន្ទាប់ពីខ្ចីជើងនៅ Porto ហើយពេលលោក Xavi មកដឹកនាំ FC Barcelona ហើយ Casemiro ផ្ទេរមកលេងនៅ Man Utd។
ប្រភព៖ ESPN