ads
ads
Maguire បន្ទោសកីឡាកររបស់ At Madrid ថា លេងរំអួយពេក ហើយកីឡាករ Man Utd មួយចំនួន​ត្រូវកាត់ចេញ
១៦-មិនា-២០២២

ខ្សែការពារ Harry Maguire ដែលជាប្រធានក្រុមរបស់ Manchester United បានធ្វើការបន្ទោសដល់កីឡាកររបស់ Atletico Madrid ថា ពួកគេរំអួយពេកហើយក្នុងការប្រកួតកាលពីយប់មិញ។

Man Utd បានហាលអាវពីព្រឹត្តិការណ៍ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់មិញនៅក្នុងផ្ទះខ្លួនឯងក្រោមថ្វីជើង Atletico Madrid ក្នុងលទ្ធផល ១ទល់នឹង០ ខណៈ លទ្ធផលសរុបទាំងពីរជើងចាញ់ ២ទល់នឹង១។

Maguire បាននិយាយថា៖«ស្ទីលលេងនៅតំបន់អឺរ៉ុប….ខ្ញុំមិនត្រូវបញ្ចេញមតិទេ ប៉ុន្តែនៅពេលដែលប៉ះនរណាម្នាក់ វាគឺជាកំហុស។ Anthony Erlangs អាចហក់ប្រជែងបាល់បានមុន ប៉ុន្តែនៅពេលដែលអ្នកចាំទី Jan Oblak ហក់ពីលើគេ ហើយ Elanga ក៏ត្រូវបានអាជ្ញាកណ្តាលពិន័យ។ ពួកយើងខឹងសម្ប៉ា និងចាប់ផ្តើបាត់បង់ទម្រង់លេង។ វាជាអ្វីដែលយើងត្រូវតែសិក្សាពីវា»។

“ការសម្រេចចិត្តមិនដំណើរការនៅយប់នេះទេ ប៉ុន្តែយើងមានពេលយូរគ្រប់គ្រាន់ ដើម្បីត្រលប់មកវិញក្នុងការប្រកួត និងទទួលបានលទ្ធផលស្មើ ហើយយើងមិនបានធ្វើវាទេ។ យើង​ទាំង​អស់​គ្នា​ខក​ចិត្ត។ វាជាបន្ទប់ស្លៀកពាក់ដ៏សោកសៅឥឡូវនេះ។ កីឡាករទាំងអស់​ត្រូវ​បាន​ខ្ទេចខ្ទាំដោយ​ការ​ខកចិត្ត»។

“យើង​គិត​ថា​យើង​ធ្វើ​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​អ្វី​មួយ​ពី​ការ​ប្រកួត​នេះ ប៉ុន្តែ​នៅ​ទី​បំផុត​យើង​បាន​ធ្លាក់​ចេញ​ពី Champions League ហើយ​ក្មេងៗ​ទាំង​នោះ​ត្រូវ​ការ​កាត់ចេញ»។

ads
ads