Manchester United បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរដ៏សំខាន់ចំពោះក្រុមឈុតធំរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
យោងតាម talkSPORT បានឱ្យដឹងថា Harry Maguire និង Scott McTominay នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី Old Trafford ប្រសិនបើមានសំណើត្រឹមត្រូវមកដល់។
កីឡាករទាំងពីរត្រូវបានដកចេញពីជម្រើស១១នាក់របស់ Man Unitedក្រោមការដឹកនាំរបស់លោក Erik ten Hag ហើយអាចពិចារណាអនាគតរបស់ពួកគេនៅចុងបញ្ចប់នៃរដូវកាល 2022/23 ។
បិសាចក្រហមមានការប្តេជ្ញាចិត្តថា Maguire និង McTominay នឹងមិនចាកចេញពីក្លឹបក្នុងខែមករានោះទេ ខណៈដែលពួកគេចង់អនុញ្ញាតឱ្យ Ten Hag មានជម្រើសប្រើប្រាស់ពីកៅអីបម្រុង។
ប្រភព៖ talkSPORT