ប្រធានក្រុមធំរបស់ Manchester United កីឡាករ Harry Maguire បានបញ្ជាក់ថា រូបគេមិនដែលខ្វល់ពីការរិះគន់ពីមជ្ឍដ្ឋានជុំវិញឡើយ។
ឆ្លងកាត់រដូវកាលដ៏អាប់អួរសម្រាប់ Man Utd ឲ្យរិតតែពិបាកសម្រាប់ Maguire ដែលរូបគេតែងតែទទួលបានពាក្យរិះគន់លើទម្រង់លេងស្ទើរតែគ្រប់ការប្រកួត ដោយ ជាក់ស្តែងគេបានបង្កកំហុសមួយចំនួននៅលើទីលាន ហើយ ក្នុងនាមជាប្រធានក្រុម សម្ពាធត្រូវធ្លាក់មកលើរូបគេខ្លាំង។
Maguire បាននិយាយថា៖«មនុស្សរាល់គ្នាបានសួរខ្ញុំ ថា តើការរិះគន់ប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្ញុំឬអត់។ ពិតណាស់ វាមិនប៉ះពាល់ទេ ប៉ុន្តែ នៅពេលដែលទទួលបានសារភាពគំរាមផ្ទុះគ្រាប់បែក គឺ វាប៉ះពាល់ ព្រោះវាទាក់ទងនឹងគ្រួសាររបស់ខ្ញុំ»។
និយាយទាក់ទងទៅនឹងទម្រង់លេងរបស់កីឡាករក្នុងក្លិប គាតថា៖ «យើងអាចមើលការសម្តែងរបស់បុគ្គលម្នាក់ៗ ប៉ុន្តែខ្ញុំគិតថាកីឡាករគ្រប់រូបនៅក្លឹបមិនបានលេងដល់កម្រិតមួយនោះទេ នោះគឺខុសពី Cristiano [Ronaldo] ដែលមានគោលដៅរបស់គាត់»។