ads
ads
កីឡដ្ឋានហនុមានស្រូបទាញអ្នក​គាំទ្រចូល​ទស្សនាច្រើន​ជាង​គេ​ប្រចាំ​សប្ដាហ៍​ទី​មួយ Cambodian Premier League
០៩-មិនា-២០២២

កីឡដ្ឋានហនុមាន​​បាន​ក្លាយជាកីឡដ្ឋាន​ទទួលបាន​អ្នក​ទស្សនាច្រើន​ជាង​គេ​ក្ន​ុង​ពាន​រង្វាន់ Cambodian Premier League 2022 សប្ដាហ៍​ទី​មួយ​នេះ​បើ​តាម​ស្ថិតិដែល​ B8 Sport​ ទទួលបាន។

កីឡដ្ឋានមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាបមួយ​នេះ​ទទួលបាន អ្នកចូលរួមទស្សនាដោយផ្ទាល់ ចំនួន ១១៨១នាក់ ច្រើនជាងគេក្នុងការប្រកួតបើកឆាក Cambodian Premier League រវាងម្ចាស់ផ្ទះអង្គរថាយហ្គឺរជាមួយក្រុមភ្ញៀវវិសាខា ខណៈដែលប្រភពក្រៅផ្លូវការមានរហូតដល់ទៅ ១៨៤១នាក់ ខណៈដែល​កីឡដ្ឋានខេត្តស្វាយរៀងជាប់​លំដាប់​លេខ២មាន​អ្នក​ទស្សនា១១១៥​នាក់។

ដោយ​ឡែក​២​ប្រកួត​ក្នុងរាជធានីភ្នំពេញ​នៅ​ខេមបូឌៀ អ៊ែរវ៉េ នៃ​ការ​ប្រកួតរបស់​បឹង​កេត​និង​ណាហ្គាវើលដ៏ និង​ស្ដាតចាស់ រវាង​ TIFFY ARMY FC និង​ ភ្នំពេញក្រោន ទទួល​បាន​អ្នក​ទស្សនាផ្ទាល់​តែ​ជាង៥០០​នាក់ប៉ុណ្ណោះ​ក្នុង​កីឡដ្ឋាននីមួយៗគឺ​៥៨០នាក់ និង​៥៥០​នាក់​រៀងៗគ្នា។

បញ្ហា​អ្នក​ទស្សនាផ្ទាល់​បាន​ក្លាយ​ជា​ប្រធាន​បទក្ដៅ​នា​ពេល​នេះ​ រហូត​មាន​ប្រតិកម្ម​ពី​សំណាក់​អ្នក​គាំទ្រ​ក៏​ដូចជា បុគ្គលក្នុងពិភពបាល់​ទាត់​ជាច្រើនផង​ដែរ​ដែល​ក្នុង​នោះ​លោក ខូវ ឆាយ អគ្គលេខាធិការក្លិប TIFFY ARMY FC និង​លោក Keisuke Honda អ្នក​ចាត់​ការ​ទូទៅជម្រើសជាតិកម្ពុជា៕

ads
ads