យោងតាមកាសែត Financial Times ក្រុមគ្រួសារ Glazers គឺមិនប្រញាប់ប្រញាល់ក្នុងការលក់ Man United នោះទេ។ ពួកគេត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តចុងក្រោយលើការលក់ក្លឹបនៅរដូវក្តៅ។
ការដេញថ្លៃដល់ទៅពីរក្នុងការទិញក្លិបបិសាចក្រហម ដែលត្រូវបានធ្វើឡើងដោយខាងរាជវង្សកាតារ Sheikh Jassim និងមួយទៀតដោយ Sir Jim Ratcliffe ដែលជាមហាសេដ្ឋីអង់គ្លេស។ អ្នកទាំងពីរ “បានទាញការស្តីបន្ទោស” ពីក្រុមហ៊ុន Raine Group (ត្រកូល Glazer) ដោយសារតែការសម្រេចចិត្តរបស់អ្នកដេញថ្លៃ បានផ្សព្វផ្សាយជាសាធារណៈជាមួយនឹងផែនការរបស់ពួកគេ ខណៈដែលរឿងនេះគួរតែត្រូវទុកជាអាថ៌កំបាំង។
ការដេញថ្លៃរបស់ Sheikh Jassim មានតម្លៃប្រហែល 4.5 ពាន់លានដុល្លារ ហើយចំនួនដែល Ratcliffe ដែលបានដាក់មកនោះមិនត្រូវបានគេដឹងនោះទេ។
ប្រភព៖ Financial Times