ads
ads
គ្រូបង្វឹកជម្រើសជាតិវែលដ៏ ដាក់បម្រាម Gareth Bale និង​មិត្តរួម​ក្រុមមិនឱ្យលេងកីឡាវាយកូនហ្គោលក្នុងព្រឹត្តិការណ៍ World Cup នៅកាតារ
១១-វិច្ឆិកា-២០២២

អ្នកចាត់​ការក្រុមជម្រើសជាតិវែលដ៏លោក Robert Page បានផ្តល់ការព្រមានដល់ Gareth Bale និងមិត្តរួមក្រុមរបស់គាត់ទាក់ទងនឹងការហាមប្រាមមិនឱ្យលេងកីឡាវាយកូនហ្គោលក្នុងអំឡុងយុទ្ធនាការ World Cup ឆ្នាំ 2022 នៅប្រទេសកាតា។

World Cup: Gareth Bale is BANNED from playing golf at Wales' camp in Qatar | Daily Mail Online

ដូចដែលបានដឹងហើយថា Bale គឺជាកីឡាករដែលចាប់អារម្មណ៍ និងឈ្លក់វង្វេងនឹងកីឡាវាយកូនហ្គោល ដែលគាត់ត្រូវបានគេដាក់រហ័សនាមថា ‘The Golfer’ ក្នុងចំណោមអតីតមិត្តរួមក្រុមរបស់គាត់នៅ Real Madrid ។ Bale ចាត់​ទុក​កីឡា​វាយ​កូន​ហ្គោល​ថា​ជា​ចំណូល​ចិត្ត​ ដូច​មនុស្ស​ផ្សេង​ទៀត​ក៏​មាន​សកម្មភាព​ដែល​ពួក​គេ​ចូល​ចិត្ត​ធ្វើ​ពេល​ទំនេរផង​ដែរ។

គាត់ដែលបច្ចុប្បន្នកំពុងនៅសហរដ្ឋអាមេរិក ដោយ​ប្រកបអាជីពជាមួយក្រុម Los Angeles FC ក៏គិតថាកីឡាវាយកូនហ្គោលធ្វើឱ្យគាត់ស្ងប់ស្ងាត់នៅពេលដែលគាត់ចេញពីទីលានបាល់ទាត់។ ទាក់ទងនឹងរឿងនោះ លោក Page ចង់ឱ្យ Bale ផ្តោតអារម្មណ៍ទាំងស្រុង ដើម្បីប្រឈមមុខនឹងយុទ្ធនាការដែលជម្រើសជាតិវែលដ៏ស្ថិតក្នុងក្រុមជាមួយអង់គ្លេស សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

Why this soccer star is banned from playing golf during the World Cup

យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ Goal ៖«បាទ អត់មានកីឡាវាយកូនហ្គោលទេ។ យើង​នៅ​ទីនោះ [កាតា] ដើម្បី​ធ្វើ​កិច្ចការ​មួយ» ។

«កាលពីមុន Gareth, Kieffer Moore ឬ Aaron Ramsey បានមករកខ្ញុំហើយសួរថា ‘តើមានគម្រោងអ្វីសម្រាប់ល្ងាចថ្ងៃស្អែក? តើមានការប្រជុំទេ? ខ្ញុំចង់និយាយថា ‘ទេ គ្មានការប្រជុំទេ ដូច្នេះអ្នកចង់លេងអាប្រាំបួនរន្ធ [សំដៅលើកីឡាវាយកូនហ្គោល] អ្នកអាចទៅលេងបាន។»

Gareth Bale BANNED from playing his beloved hobby golf at the Qatar World Cup | The Sun

ប៉ុន្តែនោះជាពេលដែលអ្នកមានពេលមួយសប្តាហ៍ពេញដើម្បីបង្កើតក្រុមនៅទីនេះ(ប្រទេសវែលដ៏)។ នៅទីនោះ យើងមិនមានពេលគ្រប់គ្រាន់ទេ។ រៀងរាល់បួនថ្ងៃមានការប្រកួត​ហើយ​យើងមិនអាចឈប់ទេ»។

ពេលវេលាចុងក្រោយដែលវេលស៍បានលេងក្នុង World Cup គឺនៅឆ្នាំ 1958 ដែលពួកគេអាចមានសិទ្ធិរហូតដល់វគ្គ៨ក្រុមចុងក្រោយ។

ads
ads