ads
ads
Fred ចេញមុខរិះគន់ក្លិបថា គ្មានផែនការច្បាស់លាស់សោះ
២៤-កុម្ភៈ-២០២២

កីឡាករ Fred បានចេញមុខរិះគន់ថ្នាក់លើរបស់ Manchester United ចំពោះការមិនមានផែនការច្បាស់លាស់រយៈពេលវែងក្នុងពេលអនាគតទាក់ទងនឹងការតែងតាំងអ្នកចាត់ការបណ្តោះអាសន្នជំនួសលោក Ole Gunnar Solskjaer។

Man Utd បានបណ្តេញលោក Solskjaer ចេញពីតំណែងកាលពីខែវិច្ឆិកាឆ្នាំមុន និង បានតែងតាំងលោក Ralf Rangnick ជា អ្នកចាត់ការបណ្តោះអាសន្នរហូតដល់បញ្ចប់រដូវកាល ទើបស្វែងរកអ្នកចាត់ការថ្មីមួយរូបទៀត។

Fred បាននិយាយថា៖«វាពិតជាចម្លែកមែនទែន ចំពោះការតែងតាំងអ្នកចាត់ការបណ្តោះអាសន្ននៅពាក់កណ្តាលរដូវកាល។ ខ្ញុំដឹងថាបាល់ទាត់វាជារឿងសំខាន់ក្នុងការស្វែងរកលទ្ធផលល្អ ប៉ុន្តែ វាក៏សំខាន់ដែរក្នុងការកំណត់ផែនការរយៈពេលវែង។ នៅក្នុងខណៈពេលនេះ ពួកយើងមានតែគោលដៅក្នុងរយៈពេលខ្លី។ ពួកយើងមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ ក្រោយចប់រដូវកាលនេះ»។

គាត់​បាន​បន្ត​ថា៖ “កីឡាករ​គ្រប់​រូប​ដែល​មក​ក្លឹប​នេះ​ចង់​ឈ្នះ​ពាន។ យើង​ចង់​បាន​ពាន ពានក្លាយជា​គ្រោះ​រាំង​ស្ងួត​ជា​យូរ​មក​ហើយ។ ដោយការគោរពចំពោះ Villarreal វាជាការងាររបស់យើងក្នុងការឈ្នះពានរង្វាន់ Europa League វគ្គផ្តាច់ព្រ័ត្រ [កាលពីរដូវកាលមុន] ហើយយើងបរាជ័យ។

“វាគឺអំពីការមានផែនការបាល់ទាត់កាន់តែប្រសើរនៅក្នុងក្លឹប — ប្រសិនបើអ្នកមិនចង់ឈ្នះពាន អ្នកមិនសមនឹងលេងឱ្យ Manchester United នោះ​ទេ”។

ads
ads