ទោះបីជាវីរបុរសបាល់ទាត់អាល្លឺម៉ង់លោក Franz Beckenbauer ដែលបានស្លាប់កាលពីថ្ងៃអាទិត្យក្នុងអាយុ៧៨ ឆ្នាំ មានប្រវត្តិបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលក៏ដោយ ក៏ជីវិតនៅក្រៅទីលានវាលស្មៅរបស់គាត់ត្រូវបានហ៊ុមព័ទ្ធដោយភាពចម្រូងចម្រាស និងរឿងអាស្រូវជាច្រើន។
ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក World Cup ២សម័យរូបនេះបានទទួលមរណភាពក្នុងអាយុ៧៨ ឆ្នាំកាលពីថ្ងៃអាទិត្យបន្ទាប់ពីសុខភាពកាន់តែយ៉ាប់យ៉ឺនជាច្រើនឆ្នាំ។គាត់បន្សល់ទុកនូវកេរដំណែលបាល់ទាត់ កីឡករមួយចំនួនតូចនៅក្នុងប្រវត្តិសាស្ត្រកីឡាដែលអាចប្រជែងគ្នា ទំាងពានរង្វាន់ក្នុងស្រុក និងអឺរ៉ុបជាច្រើនសម្រាប់ឈ្មោះរបស់គាត់ ក៏ដូចជាការទទួលជ័យជម្នះក្នុងការប្រកួត World Cup ទាំងក្នុងអាជីពកីឡាករ និងអ្នកចាត់ការទូទៅជម្រើសជាតិអាល្លឺម៉ង់។
Beckenbauer គឺជានិមិត្តរូបនៃបាល់ទាត់អាឡឺម៉ង់ដែលបង្ហាញវត្តមាន១០៤ប្រកួត សម្រាប់ក្រុមអាល្លឺម៉ង់ខាងលិច និងបានដឹកនាំពួកគេឱ្យមានភាពរុងរឿងនៅ World Cup ឆ្នាំ ១៩៧៤ មុនពេលធ្វើម្តងទៀតនូវស្នាដៃនេះក្នុងនាមជាអ្នកចាត់ការទូទៅ។
ទោះជាយ៉ាងណាក្តីនៅខាងក្រៅទីលានលោកជាមនុស្សមិនសូវមានតម្លៃប៉ុន្មានទេ។ រូបតំណាងបាល់ទាត់អាឡឺម៉ង់ហាក់ដូចជាបានលោតចេញពីភាពចម្រូងចម្រាសមួយទៅជាភាពចម្រូងចម្រាសក្នុងប៉ុន្មានឆ្នាំក្រោយនេះដោយសារតែគាត់ជាមនុស្សមានប្រពន្ធជាច្រើន ការរួមភេទតាមទូរស័ទ្ទ រឿងអាស្រូវបង់ពន្ធ និងការចោទប្រកាន់ពីអំពើពុករលួយធ្វើឱ្យខូចកេរ្តិ៍ឈ្មោះក្រៅទីលានរបស់គាត់។
រឿងអាស្រូវបង់ពន្ធលើកដំបូងរបស់ Beckenbauer ជាមួយនឹងផ្លូវច្បាប់បានកើតឡើងក្នុងអំឡុងពេល នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០។ គាត់បានបង់ពន្ធចំនួន៩០ម៉ឺនដុល្លារនៅក្នុងការបង់ពន្ធបន្ទាប់បន្សំ បន្ទាប់ពីពន្ធលើប្រាក់ចំណូលដោយប្រើប្រាស់រចនាសម្ព័ន្ធហិរញ្ញវត្ថុមិនត្រឹមត្រូវ។
ពីរបីឆ្នាំក្រោយមកគាត់បានផ្លាស់ទៅប្រទេសស្វីសសម្រាប់គោលបំណងគេចពន្ធ ហើយក្រោយមកត្រូវបានពិន័យដោយអាជ្ញាធរស្វីសសម្រាប់ការគេចពន្ធក្នុងរយៈពេលបីឆ្នាំ។ ក្រោយមកគាត់បានផ្លាស់ទៅប្រទេសអូទ្រីស ដោយសារអត្រាពន្ធរបស់ពួកគេទាបជាងប្រទេសស្វីស៕