លោក Frank Lampard ដែលជាអ្នកចាត់ការទូទៅថ្មីរបស់ Everton បានពន្យល់ពីហេតុផលដែលលោកចង់បាន Donny van de Beek និង Dele Alli មករួមក្រុម។
ថ្មីៗនេះ នៅថ្ងៃបញ្ចប់នៃទីផ្សារដោះដូរកីឡាករខែមករា គឺ Everton បានប្រកាសជាផ្លូវការអំពីការនាំយក Van de Beek មករួមក្រុមក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលពី Manchester United និង ទិញផ្តាច់ Dele Alli ពី Tottenham ក្នុងតម្លៃប្រមាណ៤០លានអឺរ៉ូ។
លោក Lampard បាននិយាយថា៖«Van de Beek និង Alli ជា កីឡាករ ដែល មាន សមត្ថភាពល្អ ខ្លាំង ណាស់។ ខ្ញុំធ្លាប់ដឹកនាំក្រុមទល់នឹងពួកគេកាលពីមុន ហើយ ខ្ញុំចាប់អារម្មណ៍ល់ើសមត្ថភាពអ្នកទាំងពីរ។ ពួកគេមកកាន់ទីនេះដោយភាពស្រែកឃ្លាន។ ខ្ញុំជឿជាក់លើទេពកោសល្យរបស់ពួកគេ»៕