ads
ads
កីឡាករ Barca ម្នាក់’កាត់បន្ថយថ្ងៃឈប់សម្រាករបស់គាត់’ ដើម្បីបន្តការហ្វឹកហាត់ជាមួយក្រុម
០៤-ធ្នូ-២០២២

តាមការរាយការណ៍ពី Mundo Deportivo ខ្សែបម្រើ Franck Kessie បានបន្តការហ្វឹកហាត់រួចហើយនៅថ្ងៃអង្គារ ទី 29 ខែវិច្ឆិកាជាមួយក្លិប​ ។

El compromiso de Franck Kessié con el FC Barcelona

កីឡាករដែលមិនបានធ្វើដំណើរទៅប្រទេសកាតាដើម្បីលេងនៅ World Cup ត្រូវបានអនុញ្ញាតឱ្យមានវិស្សមកាលរហូតដល់ថ្ងៃទី 5 ខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិកូតឌីវ័របានជ្រើសរើស ‘កាត់បន្ថយថ្ងៃឈប់សម្រាករបស់គាត់’ ។

Franck Kessie: Barcelona feels like a “second family” - Barca Blaugranes

Kessie បានចំណាយពេលពីរសប្តាហ៍នៅកូដឌីវ័រ មុនពេលធ្វើដំណើរត្រលប់ទៅ Barcelona វិញ។ខ្សែបម្រើរូបនេះចង់ឱ្យកាយសម្បទារបស់គាត់រឹង​មាំឡើង​វិញសម្រាប់ការប្រកួត Catalan Derby នៅថ្ងៃទី 31 ខែធ្នូ ខណៈដែលគាត់បានរងរបួសតាំងពីដើមខែវិច្ឆិកា។ កីឡាករវ័យ 25 ឆ្នាំរូបនេះរកបានមួយគ្រាប់ក្នុង 13 ប្រកួតសម្រាប់ Barcelona មកទល់ពេលនេះ។

ប្រភព៖ Mundo Deportivo

ads
ads