ads
ads
​អតីត​កីឡាករ​ជម្រើសជាតិម៉ាឡេស៊ីមួយរូប ​ត្រូវ​បានប៉ូលិស​ឃាត់ខ្លួនពាក់ព័ន្ធនឹងសារធាតុញៀន
១៥-កក្កដា-២០២២

យោងតាមរបាយការណ៍របស់ Makan Bola និងប្រព័ន្ធផ្សព្វផ្សាយប្រទេសម៉ាឡេស៊ីជាច្រើនទៀតដែលបានចេញផ្សាយប៉ុន្មានថ្ងៃចុងក្រោយនេះ បានឲ្យដឹងថាអតីតកីឡាករជម្រើសជាតិម៉ាឡេស៊ីមួយរូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយជាប់ទាក់ទងនឹងសារធាតុញៀន Methamphetamine កាលពីថ្ងៃទី០៩ ខែកក្កដានេះ ឆ្នាំ២០២២នេះ នៅទីក្រុងJohor Bahru ​ប្រទេសម៉ាឡេស៊ី។

 

របាយការណ៍បានរាយការណ៍ថា ជនសង្ស័យរូបនេះកើតនៅ Melaka មានដែលវ័យអាយុ ៣៦ឆ្នាំរូបនេះ ធ្លាប់ជាអតីតកីឡាករជម្រើសជាតិបាល់ទាត់ម៉ាឡេស៊ីឈុតU23 និងក្រុមធំ ហើយក៏ធ្លាប់លេងឲ្យក្រុមធំៗចំនួន៣ នៅលីគកំពូលម៉ាឡេស៊ី Super League និងបានឈ្នះពានរង្វាន់ FAM Cup, Malaysia Cup និង Charity Shield ក៏ដូចជា Super League ចន្លោះឆ្នាំ ២០១៩ និង ២០១៧ ។

 

បន្ទាប់ពីបានចូលនិវត្តន៍ពីអាជីពរបស់គាត់ គាត់ត្រូវបានគេនិយាយថាបានចូលរួមក្នុងសកម្មភាពកីឡាបាល់ទាត់ ប៉ុន្តែមិនមានរយៈពេលយូរទេ ហើយនៅទីបំផុតត្រូវបានគេរាយការណ៍ថាបានឃាត់ខ្លួនដោយអាជ្ញាធរ ពីបទរក្សាទុកថ្នាំញៀនប្រភេទ Methamphetamine។ប្រព័ន្ធផ្សព្វផ្សាយម៉ឡេស៊ីសុំមិនបញ្ចេញឈ្មោះកីឡាកររូបនេះឡើយ ហើយចំពោះរឿងរ៉ាវនេះសមត្ថកិច្ច បានបញ្ជាក់ពីការចាប់ខ្លួន ហើយបាននិយាយថានាយកដ្ឋាននឹងចេញសេចក្តីថ្លែងការណ៍ស្តីពីការឃុំខ្លួនក្នុងពេលឆាប់ៗនេះ។

 

ads
ads