ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំដែលក្រុមជម្រើសជាតិថៃក្នុងពានរង្វាន់ AFF Cup មិនមានកីឡាករកូនកាត់ ឬកីឡាករថៃដើមកំណើតបរទេស។
គ្រូបង្វឹកក្រុមជម្រើសជាតិថៃ Alexandre ‘Mano’ Polking បានបង្ហាញក្រុមកីឡាករទាំង ២៣ នាក់របស់លោកដើម្បីការពារជើងឯកពាន AFF Cup របស់ខ្លួន។ ក្រុម Changsuek មានកីឡាករបាល់ទាត់មកពីក្លឹប Thai League 1 ចំនួនប្រាំបី និងកីឡាករគ្មានក្លិបលេង(Free agent)ម្នាក់។ កីឡាករទាំងអស់មាន៖
Kittipong Phoothawchuek
Kampon Phatomakkakul
Saranon Anuin
Sasalak Haiprakhon
Pansa Hemviboon
Theerathon Bunmathan (captain)
Kritsada Kaman
Chalermsak Aukkee
Suphanan Bureerat
Chatmongkol Rueangthanarot
Jakkpan Praisuwan
Sumanya Purisay
Channarong Promsrikaew
Bordin Phala
Jaroensak Wonggorn
Peeradol Chamrasamee
Ekanit Panya
Weerathep Pomphan
Sanrawat Dechmitr
Sarach Yooyen
Teerasil Dangda
Adisak Kraisorn
Poramet Arjviria
ទន្ទឹមនឹងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ជាលើកដំបូងចាប់តាំងពីព្រឹត្តិការណ៍ AFF Cup ឆ្នាំ 2012 មកជម្រើសជាតិថៃនឹងគ្មានកីឡាករកូនកាត់ ឬកីឡាករដើមកំណើតបរទេសនោះទេ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករកូនកាត់និងកីឡាករដើមកំណើតបរទេស ឬកីឡាករលេងនៅក្លិបបរទេស ក្នុងក្រុមជម្រើសជាតិថៃទាំងបួនសម័យនៃពាន AFF Cup ។
-ឆ្នាំ ២០១៤៖ Charyl Chappuis (ថៃ/ស្វីស)
-ឆ្នាំ ២០១៦៖ Charyl Chappuis (ថៃ/ស្វីស), Tristan Do (ថៃ/បារាំង)
-ឆ្នាំ ២០១៨៖ Mika Chunuonsee (ថៃ/វែល), Philip Roller (ថៃ/អាល្លឺម៉ង់), Kevin Deeromram (ថៃ/ស៊ុយអែត), Manuel Bihr (ថៃ/អាល្លឺម៉ង់)
-ឆ្នាំ ២០២០៖ Manuel Bihr (ថៃ/អាល្លឺម៉ង់), Elias Dolah (ថៃ/ស៊ុយអែត), Thanawat Suengchitthawon (Leicester City), Philip Roller (ថៃ/អាល្លឺម៉ង់), Chanathip Songkrasin (Consadole Sapporo), Tristan Do (ថៃ/បារាំង), Jonathan Khemdee (ថៃ/ដាណឺម៉ាក)
ថៃនឹងចាប់ផ្តើមយុទ្ធនាការ AFF Mitsubishi Electric Cup 2022 របស់ពួកគេនៅកីឡដ្ឋាន Cheras ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ទល់នឹងជម្រើសជាតិប្រុយណេនៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។