លោក Josep Ferré គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហ្វីលីពីន បាននិយាយថាក្រុមរបស់លោកបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនេះ។
ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជាមួយក្រុមជម្រើសជាតិកម្ពុជា លោកបានថ្លែបបែបនេះ៖« យើងបានលេងទល់វៀតណាម ដែលវាជាឱកាសក្នុងការត្រៀមខ្លួនសម្រាប់ពានរង្វាន់នេះ។ ហើយក្នុងរយៈពេលខ្លីនេះដែរ យើងបានព្យាយានធ្វើការណែនាំទៅដល់ក្រុមកីឡាករពីរបៀបលេង»។
«អ្វីដែលខ្ញុំផ្ដោតអារម្មណ៍នៅពេលនេះគឺការត្រៀមខ្លួន និងរបៀបលេងរបស់ក្រុម ហើយការលេងប្រកួតដំបូងអ្វីមួយគឺតែងតឺពិបាក។ យើងអាចនិយាយពីកលទ្ធផលការប្រកួតមុនៗបាន ប៉ុន្តរែនៅ បេលដែលបាល់ចាប់ផ្ដើមលេង គ្រប់យ់ាងសុទ្ធតែអាចកើតឡើង។ កីឡាកររបស់យើងកំពុងផ្ដោតអារម្មណ៍ខ្លាំង វាធ្វើឱ្យខ្ញុំរំភើបនឹងជៀទុកចិត្តលើពួកគេ»។
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមហ្វីលីពីនក្នុងការប្រកួតបើកឆាកពូល A នៅល្ងាចស្អែកថ្ងៃទី២០ខែធ្នូឆ្នាំ២០២២ វេលាម៉ោង៥និង០០នាទីនៅពហុកីឡដ្ឋានមរតកតេជោ៕