កីឡាករ Lionel Messi, Robert Lewandowski និង Mohamed Salah ជាប់ឈ្មោះនៅក្នុងបញ្ជីឈ្មោះកីឡាករបីនាក់ចុងក្រោយរបស់ FIFA ត្រៀមប្រជែងយកពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំរបស់ FIFA (The 2021 Best FIFA Men’s Player)។
?? The final three in the running to be #TheBest FIFA Men’s Player 2021!
?? Who should be crowned #TheBest in the world?
?? @lewy_official | @pzpn_pl
?? Lionel Messi | @Argentina
?? @MoSalah | @EFA pic.twitter.com/1kVGi5nRZ9— FIFA World Cup (@FIFAWorldCup) January 7, 2022
សម្រាប់បញ្ជីឈ្មោះឆ្នាំ២០២១នេះ ពុំមានវត្តមានរបស់ Cristiano Ronaldo ឡើយដែលនេះជាលើកទី១គិតចាប់តាំងពីឆ្នាំ២០០៨ ដែលគ្មានឈ្មោះរូបគេ ខណៈ Messi វិញតែងតែមានមុខក្នុងបញ្ជីឈ្មោះបីនាក់ចុងក្រោយចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ពេលបច្ចុប្បន្ន។
Messi នឹងត្រូវប្រជែងជាមួយតារាឆ្នើមពីររូបទៀតដូចជា Lewandowksi និង Salah ដែលសុទ្ធសឹងតែបង្ហាញទម្រង់លេងបានល្អដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅ ខណៈ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី១៧ ខែមករា ខាងមុខនេះ៕