សហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត Federacao Futebol de Timor-Leste (FFTL) បានអភិវឌ្ឍន៍ធនធានរបស់ខ្លួនបន្ថែមទៀតនៅក្នុងការប្រកួតហ្វូតសាល នៅពេលដែលពួកគេរៀបចំវគ្គបណ្តុះបណ្តាល AFC Futsal Level 1 Coaching Course ជាលើកដំបូងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបាល់ទាត់ហ្វូតាសលរបស់ប្រទេស ចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2022។
វគ្គសិក្សាដែលត្រូវបានចូលរួមដោយគ្រូបង្វឹកអាជីពចំនួន 20 នាក់ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍន៍បាល់ទាត់ Futsal ដែលវគ្គខ្លីនេះដឹកនាំដោយប្រធាន FFTL លោក Francisco Jeronimo អគ្គលេខាធិការ FFTL លោក Gregorio Correia និងនាយកបច្ចេកទេសស្តីទី FFTL លោក Gaspar Quintão Da Silva ។
ប្រធាន FFTL បាននិយាយនៅក្នុងសុន្ទរកថាបើករបស់គាត់ថា« វគ្គបណ្តុះបណ្តាល AFC Futsal Level 1 Coaching Certificate Course គឺជាជំហានឆ្ពោះទៅមុខ ក្នុងការផលិតគ្រូបង្វឹកហ្វូតសាលប្រកបដោយគុណភាព និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃរបៀបដែលហ្វូតសាលអាចអភិវឌ្ឍជំនាញ និងសមត្ថភាពរបស់កីឡាករ»។
វគ្គបណ្តុះបណ្តាលរយៈពេលប្រាំមួយថ្ងៃ ធ្វើឡើងដោយលោក Efraim Ferdinand ដែលជាគ្រូបង្វឹករបស់ AFC Elite Futsal រួមជាមួយនឹងជំនួយការគ្រូ Gopal Krishnan ។
ប្រភព៖ www.the-afc.com