ads
ads
Feature៖ Chanathip Songkrasin ជោគជ័យនៅ​ជប៉ុនមិន​ត្រឹម​ជាគំរូសម្រាប់​កីឡាករអាស៊ានតែ កីឡាករវ័យក្មេង​នៅ​កម្ពុជាក៏​ត្រូវរៀនសូត្រតាម
០២-កុម្ភៈ-២០២២

បន្ថែមពីលើការអភិវឌ្ឍន៍អាជីពបាល់ទាត់ និងប្រាក់ចំណូលខ្ពស់ Chanathip Songkrasin បានដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវរបស់គាត់ក្នុងការជំរុញកីឡាករថៃ និង​កីឡាករអាស៊ានឱ្យចេញទៅលេងនៅបរទេស។ នោះ​ក៏​ជា​អ្វី​ដែលកីឡាករខ្មែរយើង​មួយចំនួនត្រូវ​មាន​គោល​បំណងបែប​បនោះ ដូចជា សៀង ចន្ធា និង​លឹម ពិសុទ្ធ។

កីឡាករពិសេសនៅ J.League

នៅចុងបញ្ចប់នៃពានរង្វាន់ AFF Cup 2020 ដែលក្រុមជម្រើស​ជាតិថៃបានឈ្នះជើងឯកយ៉ាងជឿជាក់ ហើយបន្ទាប់ពីឈ្នះពានកីឡាករល្អបំផុតប្រចាំ​ព្រឹត្តិការណ៍ Chanathip Songkrasin បានផ្លាស់ទៅ Kawasaki Frontale ដែលជាក្រុមការពារតំណែងជើងឯកជប៉ុន។ ក្រុម​មួយ​បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ដើម្បី​បាន​ហត្ថលេខា​តារា​លេខ​១​របស់​ក្រុម​ថៃ។

មុន​រឿងនោះកើតឡើង Chanathip Songkrasin បាន​ចំណាយពេលវេលា​៥​រដូវ​កាល​ជាមួយ Consodale Sapporo។ គាត់បានបង្ហាញខ្លួន ១២៥ ប្រកួត ស៊ុតបញ្ចូលទីបាន១៥ គ្រាប់។ បើនិយាយពីប្រាក់ចំណូលវិញ គាត់ទទួលបានប្រាក់បៀវត្សរ៍សរុបជាង ៣៦.៣ លានបាត ដោយមិនគិតពីប្រាក់រង្វាន់ និងការលើកទឹកចិត្តខ្ពស់ផ្សេងទៀត។

មក Kawasaki Frontale កីឡាករ Chanathip បានបោះជំហានដ៏ធំមួយក្នុងអាជីពរបស់គាត់ នៅពេលលេងឱ្យក្រុមខ្លាំងបំផុតមួយនៅក្នុងប្រទេសជប៉ុន។ គាត់​នឹង​មាន​ឱកាស​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​អន្តរជាតិ​ជា​ច្រើន​ជា​ពិសេស​គឺ AFC Champions League។ បើនិយាយពីប្រាក់ឈ្នួលវិញ Messi Jay នឹងទទួលបានប្រាក់បៀវត្សរ៍រហូតដល់ ២១.៦ លានបាតក្នុងមួយឆ្នាំ។

យោងតាមស្ថិតិ Chanathip Songkrasin គឺជាកីឡាករដែលមានអ្នកតាមដានច្រើនជាងគេទីពីរនៅ J.League 2021 នៅលើ Instagram ដែលមានមនុស្សជាង 2.1 លាននាក់។ គាត់តិចជាង Iniesta ដែលជាកំពូលតារាអេស្ប៉ាញដែលកំពុងពាក់អាវរបស់​ក្លិប Vissel Koke ។ នោះ​បង្ហាញ​ថា ខ្សែ​បម្រើ​ថៃ​បាន​សាង​គុណផល​នៅ​ប្រទេស​ជប៉ុន។ រូប​គេ​បាន​បង្ហាញ​ពី​កម្រិត​របស់​ខ្លួន​ដោយ​ផ្លាស់​ប្តូរ​ទម្រង់​លេង​អំពី​កម្រិត​កីឡាករ​ថៃ​ក្នុង​ការ​ប្រកួតលីគកំពូល​នៅ​ប្រទេស​ជប៉ុន។

សំខាន់​ជោគជ័យ​របស់ Chanathip Songkrasin បាន​ជំរុញ​ចិត្ត​កីឡាករ​ថៃ​ផ្សេង​ទៀត​ឲ្យ​តាំង​ចិត្ត​រក​ជើង​ខ្លាំង​ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស។ រូប​គេធ្លាប់បាននិយាយថា​៖ “នៅ AFF Cup មានកីឡាករថៃជាច្រើនបានសួរខ្ញុំអំពី J.League។  ខ្ញុំបានចែករំលែកជាមួយពួកគេថា វាជាការប្រកួតដ៏មានការប្រកួតប្រជែងខ្លាំង ជាមួយនឹងល្បឿនលឿនជាង Thai League ខ្ញុំណែនាំពួកគេប្រសិនបើមានឱកាសទៅ។ ទៅ​លេង​នៅ​បរទេស បង្កើន​កម្រិត​ដើម្បី​អាច​ជួយ​បាល់ទាត់​ថៃ​ឱ្យ​ឡើង​ដល់​កម្ពស់​ថ្មី​នៅ​អាស៊ី»។

មេរៀនសម្រាប់ សៀង ចន្ធា និង លឹម ពិសុទ្ធ

សៀង ចន្ធា(អាយុ ១៩ ឆ្នាំ) និង​លឹម ពិសុទ្ធ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​វ័យក្មេងល្អ​បំផុត​​របស់​បាល់ទាត់​កម្ពុជា​នៅ​ពេល​នេះ។ កីឡាករទាំងពីនាក់​នេះនិង​កីឡាករកម្ពុជាដទៃ​ទៀត​អាច​យក​ដំណើរនៃ​ការ​ប្រកបអាជីពរបស់ Messi ទៅអនុវត្ត។ ការ​បង្ហាញ​ទម្រង់​លេង​លេច​ធ្លោក្នុង​លីគកំពូល​កម្ពុជា ការ​ក្លាយជាកីឡាករសំខាន់​មិន​អាច​ខ្វះបាន​របស់​ម្រើស​ជាតិជាតិ​សឹង​គ្រប់​ឈុត​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ ពួក​គេ​ត្រូវ​ការ​ប្រកួត​ប្រជែងខ្លាំងថែម​ទៀត ។ចន្ធាធ្លាប់​បាននិយាយ​ថា​រូប​គេ​មាន​គោលបំណង​លេង​នៅ​ជប៉ុន មុន​ពេល​ផ្ទេរ​ទៅ​លេង​នៅ FC Barcelona ។ លឹម ពិសុទ្ធ បន្ទាប់​ពី​បង្ហាញខ្លួន​ឱ្យជម្រើស​ជាតិ​ក្នុង​ទល់​និង​ជម្រើស​ជាតិ​អ៊ីរ៉ាក់ អ៊ីរ៉ង់​ក្នុង​វគ្គ​ជម្រុះ World Cup ជុំ​ទី​២ មាន​អ្នក​ជំនាញបាល់​ទាត់ជាច្រើនក្នុង​ប្រទេស​កម្ពុជា​ដូចជា លោក ភា សុភ័ត្រា​គ្រូជំនួយជម្រើស​ជាតិ​កម្ពុជា អតីតគ្រូជំនួយជម្រើស​ជាតិ​លោក ប៊ួយ ដារី និង​អ្នក​ជំនាញជា​ច្រើន​ទៀត សុទ្ធតែបង្ហាញការ​កោតសរសើរ​អំពី​ទេពកោសល្យរបស់​ពួក​គេ​ទាំងពីរ។

ពិត​ណាស់! ទាំង​នេះ​មិន​គ្រប់​គ្រាន់​ទេ ពួកគេ​ត្រូវ​ការ​ប្រឹង​បន្ថែម​ទៀត។ ពួគ​គេ​នៅ​មាន​វ័យក្មេង​នៅ​ឡើយ ត្រូវ​ការ​ក្របជញ្ជក់ការ​បង្ហាញខ្លួន​ក្នុងលីគកម្ពុជា ពិសេស​នៅ​ពេល​ដែល​កម្ពុជាបាន​កែប្រែមុខមាត់​លីគថ្មីក្រុមក​ការ​ដឹកនាំរបស់​ក្រុមហ៊ុនលីគ។ ពួក​គេ​ត្រូវ​ការ​បង្ហាញខ្លួន​និង​លេង​ក្នុងស្រុកយ៉ាងហោចណាស់ ៣ ទៅ​៤ឆ្នាំ​ទៀត រក្សាគុណផលលេង ពង្រឹង​សមត្ថភាព បើមាឱកាសចាកចេញ​ទៅ​លេង​ក្នុងលីគណាមួយ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​កម្ពុជាក្នុងតំបន់ ដូចជាថៃ ម៉ាឡេស៊ី សិង្ហបុរី…គឺ​ជាឱកាស​កសាងសមត្ថភាព និង​ជាខ្សែយោងសម្រាប់​គោលដៅរបស់​ខ្លួន​ដេល​ចង់​ទៅ​លេង​នៅ​ជប៉ុនហើយ។

ដំណើនៃ​អាជីពបាល់​ទាត់​ វា​មិន​ឈប់​ត្រឹម​ហ្នឹង​ទេ។ សម្រាប់​ពួក​គេទាំងពីរ​និង​កីឡាករ​វ័យក្មេង​ដទៃ​ទៀត មិន​ទាន់​មាន​សញ្ញា​ណា​មួយ​នឹង​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។ សម្រាប់​ ចន្ធា​ធ្លាប់​មាន​ក្លិប​ជប៉ុនចង់​បានកាល​ពីឆ្នាំមុន ខណៈដែល លឹម ពិសុទ្ធក៏​មិន​ទាន​់​តម្រុយអ្វីដែរ។ ជាក់ស្តែង ការ​ជ្រើសរើស​បរិយាកាស​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​តែ​ជា​បញ្ហា​សម្រាប់​កីឡាករ​កម្ពុជា។

មាន​កីឡាករកម្ពុជាមួយចំនួនមិនអាចស្នាក់នៅក្នុងក្លឹបដែលមិនសូវស្គាល់នៅជប៉ុន ម៉ាឡេស៊ី ថៃ តែម្នាក់ឯង។ ក្រុមជាច្រើននៅក្នុងលីគកំពូល​កម្ពុជាខ្លួនឯង អ្នកគ្រប់គ្រងមិនទាន់ត្រៀមខ្លួនលក់កីឡាករល្អរបស់ពួក​គេ ទៅក្រុមនៅក្រៅប្រទេសទេ។ សូម្បី​តែ​កិច្ចសន្យាខ្ចី​ជើងដែលគ្រាន់តែជួយឱ្យ​កីឡាករឱ្យប្រសើរឡើងនូវប្រាក់ចំណូលក៏​មិន​ទាន​់​មាន​ដែរ។ មាន​កីឡាករ​កម្ពុជាជាច្រើនបង្ហាញបំណងលេង​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​មាន​កីឡាករ​កម្ពុជាមួយចំនួនក្នុងសម័យបាល់​ទាត់​ទំនើប​នេះបាន​លេង​នៅ​ក្រៅ​ដែដូចជា ចាន់ វឌ្ឍនាកា ធារី ចន្ថាប៊ីន កែវ សុខផេង…។

បទពិសោធន៍របស់​រៀបច្បងទាំង​នេះ​គឺ​ជាអ្វីដែល សៀង ចន្ធា និងលឹម ពិសុទ្ធត្រូវតែមើល​និងធ្វើការ​ផ្លាស់​ប្តូរ។ ព្រោះ​ពួក​គេ​តំណាង​ឱ្យ​បច្ចុប្បន្ន និង​អនាគត​របស់​ក្រុម​ជម្រើស​ជាតិកម្ពុជា។ ពួកគេ​ត្រូវ​ជ្រើសរើស​ក្រុម​សមស្រប​មួយ​ដែល​ពួកគេ​អាច​លេង បង្កើត​កន្លែង​ឈរជើង និង​បើក​ផ្លូវ​រឹងមាំ​សម្រាប់​សហការី​របស់ពួកគេ​ដើរតាម។ លុះត្រាតែមានកីឡាករកម្ពុជាច្រើនដែលអាចធ្វើបានដូច Chanathip នោះក្រុមកម្ពុជានឹងគិតយ៉ាងក្លាហានអំពីការប្រកួតបាល់ទាត់ពិភពលោក។ សម្រាប់ពេលនេះ វានៅតែជាសុបិនឆ្ងាយណាស់ ឆ្ងាយដូចជើងមេឃ។

ads
ads