ads
ads
ប្រធាន​សមាគម​បាល់ទាត់​ថៃ​​ថា​ «…ជា​សិទ្ធិ​របស់​ក្លឹប​​ Buriram ដែលមិន​អនុញ្ញាត​ឲ្យ​កីឡាករ​ចូល​រួម​ជាមួយ​ក្រុមយុវជន​ជម្រើស​ជាតិ​»
២៣-សីហា-២០២២

បន្ទាប់ពីលោក Newin Chidchob ប្រធានក្លឹប Buriram United បានប្រកាសថា ក្លឹបនឹងមិនបញ្ជូនកីឡាករអាយុក្រោម ១៩ឆ្នាំទៅចូលរួមជាមួយក្រុមជម្រើសជាតិថៃឡើយ។ ដោយសារ​កីឡាករ​ត្រឡប់​ពី​ជំរុំ​វិញ​ដោយគ្មានវិន័យ… អ្នកខ្លះត្រឡប់មកវិញ ហើយចាប់ផ្តើមចេះជក់បារី ជប់លៀង និងផឹកស៊ីយ៉ាងសប្បាយ។

លោក Somyot Poompanmoung ប្រធាន​សមាគម​បាល់ទាត់​ថៃ លោកក៏​បាន​បើក​ចិត្ត​ចំពោះ​រឿង​បែប​នេះ​ថា៖ «រឿង​ក្រុម​យុវជនចាប់ពីអាយុក្រោម ២៣ឆ្នាំ ឬក្រោមនេះ ភាគី FIFA មិនកំណត់ច្បាប់ចំពោះបញ្ហានេះទេ ដូច្នេះវាជាសិទ្ធិរបស់ក្លឹបជាមួយនឹងទំនាក់ទំនងរបស់កីឡាករ ក្នុងករណីសម្រេចចិត្តចូលរួម ឬមិនចូលរួមជាមួយ​ក្រុម​ជម្រើស​ជាតិ»

«ពិត​ណាស់! គុណភាពរបស់ក្រុមជម្រើសជាតិល្អ ឬមិនល្អនោះ គឺវាទាមទារកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី។ សមាគមមានកាតព្វកិច្ចគោរពតាមច្បាប់របស់ FIFA ។ ប្រសិន​បើ​នៅ​ទី​បំផុត​កីឡាករ​មិន​បាន​មក​ពី​ក្លឹប ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ​ ខ្ញុំ​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ដូច្នេះត្រូវតែធ្វើតាមកាលទេស»

ក្រុមជម្រើសជាតិថៃ ក្រោមអាយុ ២០ឆ្នាំ នឹងទទួលភារកិច្ចក្នុងវគ្គជម្រុះ 2023 AFC U-20 Asian Cup នៅប្រទេសអូម៉ង់ នៅខែកញ្ញា ដោយឡែកក្រុមជម្រើសជាតិថៃ ក្រោមអាយុ ១៧ឆ្នាំ នឹងទទួលភារកិច្ចក្នុងវគ្គជម្រុះ 2023 AFC U-17 Asian Cup នៅប្រទេសអូម៉ង់ នៅខែតុលា ខាងមុខនេះ។

ប្រែសម្រួល៖ B8-sport
ប្រភព៖ Ball Thai

ads
ads