អតីតប្រធានក្លឹប Barcelona លោក Josep Maria Bartomeu និង Sandro Rosell បានរួចផុតពីការកាត់ទោសបទឧក្រិដ្ឋជុំវិញការផ្ទេរ Neymar ពី Santos ទៅ Barca ក្នុងឆ្នាំ 2013 ។
តុលាការដែលមានមូលដ្ឋាននៅទីក្រុងបាសេឡូណាបានប្រកាសថា Bartomeu, Rosell និងគ្រួសារ Neymar មិនមានទោសពីបទប្រព្រឹត្តអំពើពុករលួយក្នុងការផ្ទេរខ្សែប្រយុទ្ធប្រេស៊ីលនោះទេ។
Barcelona បានចំណាយប្រាក់សរុបចំនួន 88 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Neymar ក្នុងឆ្នាំ 2013 ក្រោមការគ្រប់គ្រងរបស់ Bartomeu ប៉ុន្តែមូលនិធិ វិនិ យោគ របស់ប្រេស៊ីល DIS ដែលបានអះអាងថាជាម្ចាស់ 40% នៃសិទ្ធិរូបភាពរបស់កីឡាករទទួលបានត្រឹមតែ 6.8 លានអឺរ៉ូពីប្រតិបត្តិការទាំងមូល។
លោក Bartomeu នឹងរួចផុតពីការជាប់គុក ខណៈ Rosell នៅតែមានសិទ្ធិប្រជែងតំណែងអភិបាលក្រុង Barcelona។
ប្រភព៖ Marca