ក្រុមហ៊ុន ESM និងក្លិបព្រះខ័នរាជស្វាយរៀងបានចាប់ដៃសហការគ្នា នឹងធ្វើការបណ្តាក់ទុនលើបច្ចេកវិទ្យាកីឡា ( Stadium LED Board ) ដោយសហការជាមួយនឹងការបំពាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម LED។
ESM ជាក្រុមហ៊ុនកីឡាដំបូងគេពីប្រទេសម៉ាឡេស៊ីដែលវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុន ESM នឹងផ្តល់ និងគ្រប់គ្រងបន្ទះ LED សម្រាប់កីឡដ្ឋានខេត្តស្វាយរៀង ដែលជាផ្ទះរបស់ ក្លិបព្រះខ័នរាជស្វាយរៀងតែម្ដងហើយសុពលភាពកុងត្រាគឺរយៈពេល៥ឆ្នាំ ។
លោក Mohd Faizal Othman ប្រធាន និងនាយកប្រតិបត្តិ ESM បាននិយាយកំឡុងពេលចុះកុងត្រានៃថា៖ «យើងបានសិក្សាឱកាសគម្រោងបច្ចេកវិទ្យាកីឡាផ្សេងៗនៅអាស៊ីអាគ្នេយ៍ ហើយយើងបានជ្រើសរើសកម្ពុជាជាការវិនិយោគដំបូងរបស់យើង»។
“ការចូលទៅកាន់ឧស្សាហកម្មនេះមិនងាយស្រួល ឬថោកនោះទេ។ យើងនាំមកនូវបទពិសោធន៍ជាច្រើនឆ្នាំ និងការភ្ជាប់បណ្តាញផ្ទាល់ខ្លួនកម្រិតខ្ពស់ទៅក្នុងគម្រោងនេះ ដើម្បីព្យាយាមធ្វើឱ្យវាទទួលបានជោគជ័យតាមដែលអាចធ្វើទៅបាន»។
ក្លិបព្រះខ័នរាជស្វាយរៀងគឺជាក្លិបទី២ហើយបន្ទាប់ពីវិសាខាដែលប្រើប្រាស់ផ្ទាំងផ្សាយពាណិជ្ជកម្ម LED ក្នុងប្រទេសកម្ពុជានិងលីគកំពូលកម្ពុជា Cambodian Premier League បន្ទាប់ពីក្លិបមានមូលដ្ឋានក្នុងតំបន់ ហ្គ្រែនភ្នំពេញបានធ្វើកាលពីឆ្នាំមុន៕