Erik ten Hag បានទៅព្រលះដោយពាក្យសម្ដតីធ្ងន់ទៅកាន់កីឡាករ Man United របស់គាត់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទាប់ពីពួកគេចាញ់ Brentford 4-0 នេះបើយោងតាមកាសែត The Times ។
ក្រុមកីឡាកររបស់បិសាចក្រហមដើមឡើយ គ្រោងនឹងឈប់សម្រាកនៅថ្ងៃអាទិត្យ ប៉ុន្តែឥឡូវនេះត្រូវបានលុបចោលទាំងអស់។ Ten Hag មានការខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងការសម្តែងរបស់ពួកគេ គាត់បានបញ្ជាឱ្យពួកគេបង្ហាញខ្លួននៅ Carrington នៅថ្ងៃអាទិត្យនេះដើម្បីទៅហ្វឹកហាត់បន្ថែម។
បុរសសញ្ជាតិហូឡង់បានចោទសួរពីសមត្ថភាពរបស់កីឡាកររបស់គាត់ បន្ទាប់ពីការចាញ់ Brentford ហើយបានណែនាំថាពួកគេបានបោះដំបូន្មានយុទ្ធសាស្ត្ររបស់គាត់ ‘នៅក្នុងធុងសំរាម’ ឬនិយាយដោយខ្លីថាលេងបាល់មិនស្ដាប់គ្រូបង្វឹក។
Ten Hag នៅតែមានឱកាសជួយឱ្យក្រុមនេះត្រលប់មករកផ្លូវត្រូវវិញ បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏គួរឱ្យរន្ធត់ ហើយត្រូវការកីឡាករនាំចូលថ្មីច្រើនដើម្បីដោះស្រាយបញ្ហាមួយចំនួន។
ប្រភព៖ The Times