យោងតាមកាសែត The Independent ដែលជាប្រភពលំដាប់ទី 2 បានឱ្យដឹងថា លោក Erik ten Hag បានស្នើសុំក្រុមប្រឹក្សាភិបាល Manchester Unitedប្ដូរកីឡាករក្នុងជម្រើស១១នាក់ថ្មីមួយផ្សេងទៀតដើម្បីដោះស្រាយបញ្ហាជាច្រើននៅក្នុងក្រុម។
បន្ទាប់ពីក្រុមបិសាចក្រហមចាញ់ Arsenal 3-1 ដូច្នេះគេអាចស្រមៃមើលថា Ten Hag គិតយ៉ាងណាចំពោះក្រុមឥឡូវនេះ។ The Independent យល់ថាសូម្បីតែ Ralf Rangnick គាំទ្រគំនិតនេះ ដោយសារគាត់គិតថាកីឡាករភាគច្រើនមិនស្របតាមស្តង់ដារ។ របាយការណ៍បន្ថែមថា សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់ Rangnick ស្តីពីការចុះហត្ថលេខាលើកីឡាករថ្មី 10 នាក់ មិនមែនជា “ពាក្យគ្រាន់តែនិយាយចោល” នោះទេ។
កីឡាករដូចជា Jesse Lingard, Paul Pogba និង Edison Cavani ប្រាកដណាស់ថានឹងចាកចេញនៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះបានអះអាងថា អាចមានមនុស្សជាច្រើនទៀតចាកចេញពី Old Trafford បន្តបន្ទាប់ទៀត៕
ប្រភព៖ The Independent