ads
ads
Erik ten Hag “ខកចិត្ត” លើ​ការ​ពិភាក្សាចុះកុងត្រា Frenkie de Jong អត់​ដើរ​ទៅ​មុខ
១៨-មិថុនា-២០២២

យោងតាមសារព័ត៌មាន The Athletic ដែលជាប្រភពលំដាប់ថ្នាក់លេខមួយ លោក Erik ten Hag ចាប់ផ្តើមមានការខកចិត្តបន្តិច ខណៈដែលការចរចារ Frenkie de Jong បានជួបភាពច្របូកច្របល់។

ទោះបីជាកំពុងស្ថិតក្នុងការពិភាក្សាក៏ដោយ ទាំងក្រុម Barcelona និង Manchester United នៅឆ្ងាយពីការឈានដល់កិច្ចព្រមព្រៀងលើតម្លៃនេះ។ ក្រុមមាន​មូលដ្ឋាននៅ​តំបន់ Catalans ប្រកាន់ជំហរយ៉ាងរឹងមាំលើតម្លៃ ៨០លានអឺរ៉ូរបស់ពួកគេលើ De Jong ហើយ​តម្លៃ​នេះ​ស្មើ​នឹងការចុះហត្ថលេខាយក​គាត់​ពី​ក្លិប Ajax ។

ទោះជាយ៉ាងណាក៏ដោយ សំណើរបស់ United ជាមួយនឹងប្រាក់បន្ថែមគឺប្រហែល៧០លានអឺរ៉ូ (៥០លានអឺរ៉ូថ្លៃផ្ទេរ+ប្រាក់បន្ថែម២០លានអឺរ៉ូ)ដែល​ធ្វើឱ្យមានគម្លាតប្រហែល១០លានអឺរ៉ូ។

កាសែត The Athletic អះអាងថា Ten Hag យល់ពីសារៈសំខាន់នៃការចរចាក្នុងតម្លៃទាប។ គ្រូបង្វឹកហូឡង់រូបនេះ ត្រូវបានគេរាយការណ៍ថា មានកញ្ចប់ថវិកាសម្រាប់​ចំណាយប្រហែល 120 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើកីឡាករថ្មី។ តំបន់ផ្សេងទៀតដូចជាខ្សែការពារកណ្តាល និងតំបន់ប្រយុទ្ធក៏ត្រូវពង្រឹងផងដែរ ដែលនាំឱ្យមានការជាប់គាំងក្នុងកិច្ចពិភាក្សារបស់ United ជាមួយ Barca ។

Ten Hag មានបំណងចង់យក De Jong នៅ Old Trafford ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចូលគាត់ជាមួយមិត្តរួមក្រុមថ្មីរបស់គាត់ក្នុងអំឡុងពេលការ​ប្រកួតមុនបើករដូវកាល។

ប្រភព៖ The Athletic

ads
ads